HINO ដាច់ហ្រ្វាំងចុះចំណោទរេចង្កូតធ្លាក់ផ្លូវ​ នៅ​ចំណុច​​លោកយាយ​ម៉ៅពេជ្រនិល បណ្ដាល​ឱ្យខូច​ខាតរបាំងដែករាំងផ្លូវច្រេីនផ្ទាំង

កំពង់ស្ពឺ​៖​ កាលពី​ថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២​០​២​១ វេលា​ម៉ោង​ ១៤.៥០នាទី​ ចន្លោះគីឡូម៉ែតលេ​ខ ១០៣-១០៤ មានករណីរថយន្តមួយគ្រឿង​ ម៉ាក​HINO ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ 3E-10​8​5​ លេខសណ្តោងព្រះសីហនុ​ 4A-2899​ ប្រ​ភេទ​ V1 បើកបរក្នុងទិសដៅ​ ពីកើតទៅលិចបាន​បើកធ្លាក់ផ្លូវបណ្តាលអោយខូចខាតរបាំងដែកការពារ​ផ្លូវប្រហែល​ ៥០​ ម៉ែ​ត្រ​ រថយន្តក៍រេចង្កូតមកផ្លូវ​ខាងស្ដាំ​ដៃ​ ធ្លាក់ចូលប្រឡាយទឹកអូរ​ ទៅមុខលែង​រួច​ (​ មូលហេតុ​ :​ បណ្ដាលមកពី​ លក្ខណៈ​បច្ចេកទេស​ នៃរថយន្ត​ ដាច់ហ្រ្វាំង​ )​ ។

ក្រោយហេតុ​ការណ៍​ខាងលើ​ អ្នកបេីកបរ​បានគេចខ្លួន​ ពេលសមត្ថកិច្ចទៅដល់​ ហេតុ​ការណ៍​នោះមិន​មានបង្កគ្រោះថ្នាក់ដល់អ្នកដំណេីរ​ ផ្សេង​ឡើយ​ ។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ កំពុង​តែពិនិ​ត្យស្រាវជ្រាវរកម្ចាស់ក្រុមហ៊ុនមកទទួលខុសត្រូវ​និងចំណាត់ការ​ស្ទួចយកមករក្សាទុកនៅអធិការដ្ឋា​ននគរបាលស្រុកភ្នំស្រួច​ ដេីម្បី​ចំណាត់ការ​តាមនីតិវិធី​ ៕