គិតត្រឹម១១កក្កដា ប្រជាជនសរុបនៅកម្ពុជា ឆ្លងវីរ៉ុសកូវីដ-១៩ កើនជាង ៦ម៉ឺននាក់ និងស្លាប់កើនជាង ៩០០នាក់

ភ្នំពេញ÷ ព្រឹត្តការណ៍ដ៏គួរឱ្យព្រួយបារម្ភនៃរលកទី២ ករណីកូវីដ-១៩របស់ប្រទេសកម្ពុជាបានឈានដល់ចំនុចមួយកាន់តែពិបាក នេះបើគិតត្រឹមថ្ងៃអាទិត្យនេះ។ ចំនួនករណីឆ្លងសរុបរបស់ប្រទេសកម្ពុជាគឺមានជាង ៦០.០០០ នាក់ ហើយចំនួនអ្នកស្លាប់បានកើនដល់ជាង ៩០០នាក់ហើយ។

ក្រសួងសុខាភិបាលបានរាយការណ៍ថា មានករណីថ្មីចំនួន ៩៨១ វិជ្ជមាននៅថ្ងៃអាទិត្យ ពេលថ្ងៃត្រង់នេះ ដែលធ្វើឱ្យចំនួនករណីវិជ្ជមានកូវីដ-១៩សរុបកើនឡើងដល់ ៦០.៩៥៩ នាក់។ អ្នកស្លាប់ថ្មីចំនួន ២១នាក់ត្រូវបានរាយការណ៍ផងដែរ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបដល់កើនដល់ ៩០២នាក់។

ចំនួនករណីនាំចូលក៏នៅតែជាក្តីបារម្ភផងដែរ។ គ្រាន់តែ ២៤ ម៉ោងមុន អ្នកវិជ្ជមានចំនួន ២៥៩នាក់ ត្រូវបានគេរាយការណ៍មក។ ចំនួនប្រជាជនសញ្ជាតិខ្មែរ មិនត្រូវបានគូសបញ្ជាក់ទេ ប៉ុន្តែយោងតាមតួលេខដែលចេញផ្សាយដាច់ដោយឡែកពីខេត្តជាប់ព្រំដែន ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ បានបង្ហាញថាភាគច្រើនគឺជាពលករខ្មែរដែលបានធ្វើចំណាកស្រុកមកពីប្រទេសថៃ។ ចំនួនករណីនាំចូលសរុបដែលបានកត់ត្រានៅកម្ពុជា ឥឡូវមានចំនួន ៤.៥៥៤នាក់។

អ្នកជំងឺវិជ្ជមានវីរ៉ុសកូវីដ-១៩ ចំនួន ៨១៥នាក់បន្ថែមទៀតត្រូវបានព្យាបាលជាសះស្បើយក្នុងរយៈពេល ២៤ម៉ោង។ សរុបចំនួនអ្នកព្យាបាលជាសះស្បើយឡើងវិញដោយជោគជ័យកើនឡើងដល់ ៥២ ៤៧៥នាក់។

ប្រទេសកម្ពុជាហាក់ដូចជាស្ថិតនៅផ្លូវប្រឈមមួយទៀតនៅពេលនិយាយពីទំហំនៃការឆ្លងក្នុងបញ្ជូនសហគមន៍។ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បាននិយាយម្តងហើយម្តងទៀតអំពី“ បន្ទាត់ក្រហម” នៅសប្តាហ៍នេះ។ អ្នកតំណាងប្រចាំប្រទេសនៃអង្គការសុខភាពពិភពលោកលោកស្រីវេជ្ជបណ្ឌិត លី អាលីឡិន ក៏បានប្រកាសផងដែរថា ស្ថានភាពនៅក្នុងប្រទេសកម្ពុជាគឺស្ថិតក្នុងភាពព្រួយបារម្ភ “ ចាំបាច់ត្រូវមានការអន្តរាគមន៍បន្ថែមទៀត” ដើម្បីការពារប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះពីការគ្របដណ្ដប់ទាំងស្រុង៕