ផ្ទះប្រជាពលរដ្ឋ ០៤ខ្នង រងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះនៅសង្កាត់លេខ1

ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃសៅរ៍ ១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៧:៣០នាទី ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ និងសង្កាត់លេខ១ បានចេញអន្តរាគមន៍ ពន្លត់​ករណីអគ្គិភ័យ​ឆាបឆេះ​ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នងធ្វេីពីឈេីប្រក់ស័ង្កសី ស្ថិតនៅតំបន់ទំនប់រលក ក្រុម​ទី៣១​ ភូមិ​៣​ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មូលហេតុបណ្តាលមកពី ដុតភ្លេីងទៀនទុកចោល ។ ករណីខាងលេីនេះ មិនបណ្តាលអោយមានមនុស្សរងរបួសឡើយ ហើយកម្លាំងជំនាញ​ សហការជាមួយ សមត្ថកិច្ចមូលដ្ឋាន​ និង​ប្រជាពលរដ្ឋ​ជួយពន្លត់ អោយរលត់ជាស្ថាពរនៅ វេលាម៉ោង២០:០០នាទីទប់ស្កាត់កុំឱ្យឆេះរាលដាលបន្តដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរខាង ៕