ផ្ទុះកំប៉ុងហ្គាស​ បណ្តាលឲ្យឆាបឆេះអស់​ ២បន្ទប់​ នៅក្នុងខណ្ឌទួលគោក

មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ១០និង១៥នាទីព្រឹក ថ្ងៃទី១២​ ខែកក្កដា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះលេខ១៩​ ផ្លូវ១១៨ ភូមិ៥​ សង្កាត់ផ្សារដេប៉ូទី៣​ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ព្រមទាំងឆាបឆេះអស់​ ២បន្ទប់ផងដែរ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ម្ចាស់ផ្ទះជួលមានឈ្មោះ​ ឪ​ សំអាត ភេទស្រី​ អាយុ​ ៦៧ឆ្នាំ​ ជាមេផ្ទះ​ (ម្ចាស់ផ្ទះជួល) មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារផ្ទុះកំប៉ុងហ្គាស។

ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ​ ផ្ទះល្វែង ដែលមានទំហំ​ ៤ម៉ែត្រ គុណ​ ៦ម៉ែត្រ​ ឆេះអស់ចំនួន​ ២បន្ទប់​ នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៥រឿង ប្រើប្រាស់ទឹកអស់​ ៣ឡាន ស្មើ ១២ម៉ែត្រគូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ១០និង៤៥នាទីព្រឹក ថ្ងៃទី១២​ ខែកក្កដា ឆ្នាំ២០២១៕