អគ្គិភ័យឆេះឃ្លាំងស្តុបគ្រឿងអគ្គិសនី​ បណ្តាល​ឲ្យរងការខូចខាតអស់ទាំងស្រុង​ នៅខណ្ឌសែនសុខ

(ភ្នំពេញ​)៖​ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ៣និង៣០នាទីទៀបភ្លឺ​ ថ្ងៃទី១២​ ខែកក្កដា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចឃ្លាំងលេខ២២៩ ផ្លូវបេតុង ក្រុមទី៣ ភូមិអូរបែលកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ព្រមទាំងបំផ្លាញសម្ភារៈអស់ទាំងស្រុងផងដែរ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ឃ្លាំងស្តុបគ្រឿងអគ្គិសនីមានឈ្មោះ​ លី​ ប៉ាវ ភេទប្រុស អាយុ​ ៤៥ឆ្នាំ​ ជាម្ចាស់ឃ្លាំង មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារឆ្លងចរន្តអគ្គិសនី។

ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ​ ថ្មបេតុងប្រក់សង័្កសី ដែលមានទំហំ​ ១០ម៉ែត្រ គុណ​ ១២ម៉ែត្រ​ ឆេះគ្រឿងអគ្គិសនីក្នុងឃ្លាំងអស់ទាំងស្រុង​ ទំហំ​ ១០ម៉ែត្រ​ គុណ​ ១២ម៉ែត្រ​ នឹងពុំបណ្តាលឲ្យរាលដាល់ដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ១៥រឿង ប្រើប្រាស់ទឹកអស់​ ៣០ឡាន ស្មើ ១២០ម៉ែត្រគូប​ និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើ ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ៤និង៣០នាទីទៀបភ្លឺ​ ថ្ងៃទី១២​ ខែកក្កដា ឆ្នាំ២០២១៕