វ៉ាក់សាំងចិន (ស៊ីណូហ្វាម)និងវ៉ាក់សាំងចិន(ស៊ីណូវ៉ាក់)បានចូលក្នុងបញ្ជីឈ្មោះនៃយន្តការCOVAXយ៉ាងជោគជ័យ

នាថ្ងៃទី១២ ខែកក្កដា សម្ព័ន្ធថ្នាំបង្ការសកល(GAVI)បានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញមុន(Pre Order)ជាមួយក្រុមហ៊ុន China National Pharmaceutical Group Corporation និងក្រុមហ៊ុន Sinovac Biotech។ នេះមានន័យថា វ៉ាក់សាំងចិនស៊ីណូហ្វាមនិងវ៉ាក់សាំងចិនស៊ីណូវ៉ាក់បានចូលក្នុងបញ្ជីឈ្មោះនៃយន្តការCOVAX និងព្រមទាំងអាចផ្គត់ផ្គង់វ៉ាក់សាំងជូនដល់យន្តការCOVAX ដើម្បីប្រើប្រាស់ក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដោយចាប់ពីខែកក្កដានេះតទៅ។ យោងតាមកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុនចិនទាំងពីរនេះនឹងផ្គត់ផ្គង់វ៉ាក់សាំងកូវីដចំនួន១១០លានដូសទៅកាន់យន្តការCOVAXមុនចុងខែតុលាឆ្នាំនេះ នឹងបន្តផ្គត់ផ្គង់រយៈពេលវែងជាបន្តបន្ទាប់។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនចិនទាំងពីរនេះជាមួយនឹងសម្ព័ន្ធGAVI ជាការបង្ហាញពីលក្ខណៈសំខាន់នៃការអនុវត្តសកម្មភាពជាក់ស្តែងរបស់ចិនក្នុងការចាត់ទុកវ៉ាក់សាំងជា“ផលិតផលសាធារណៈ”៕

ប្រភព: ស្ថានទូតចិនប្រចាំកម្ពុជា