ជើងខ្លាំងជំនាញខាងឆក់កក្រើកក្រុងតាខ្មៅ និងភ្នំពេញត្រូវបានបង្រ្កាបហើយ

កណ្តាល÷ ករណីលួចមានស្ថានទម្ងន់(ឆក់កាបូប) ថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី នៅចំណុច ផ្លូវ២០៦ ភូមិដេីមមៀន សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះស៊ន ស្រីនាង​ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរទីលំនៅផ្ទះលេខ៦៦ ផ្លូវលេខ១០បុរីភពថ្មី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុនBIM។

ជនសង្ស័យឈ្មោះគឹម មនោរម្យ ហៅណូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖

-ម៉ូតូ១គ្រឿងម៉ាកHONDA១២៥ពណ៌ខ្មៅសេរីឆ្នាំ២០២១ផ្លាកលេខភ្នំពេញ1IS.3509(របស់ជនសង្ស័យជិះធ្វេីសកម្មភាព)។

-កាបូបយួរដៃពណ៌ឈាមជ្រូកចំនួន១(របស់ជនរងគ្រោះ)។

-កាបូបដៃពណ៌ឈាមជ្រូកចំនួន១(របស់ជនរងគ្រោះ)។

-ទូរស័ព្ទដៃចំនួន២គ្រឿង(ម៉ាកiphone.Xs maxពណ៌មាស និងម៉ាកmeituពណ៌សលាយផ្កាឈូក) របស់ជនរងគ្រោះ។

សភាពរឿងហេតុុុ÷ នៅវេលាកេីតហេតុខាងលេី ពេលដែលជនរងគ្រោះកំពុងតែជិះម៉ូតូពីរនាក់ប្តីប្រពន្ធដោយប្តីជាអ្នកឌុបតាមផ្លូវលេខ២០៦ឆ្ពោះទៅកន្លែងធ្វេីការនៅភ្នំពេញដល់ត្រង់ចំណុចកេីតហេតុខាងលេីស្រាប់តែជនសង្ស័យខាងលេីជិះម៉ូតូ១គ្រឿងមកពីក្រោយដល់ទន្ទឹមរួចធ្វេីសកម្មភាពឆក់កាបូបយួរដៃរបស់ជនរងគ្រោះកាន់ដាក់លេីភ្លៅ រួចជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះជិះម៉ូតូដេញតាមស្រែកថាចោរៗផ្អេីលដល់ប្រជាពលរដ្ឋ ទេីបកម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅជួយអន្តរាគមន៍ដេញស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។

សូមបញ្ជាក់ថាជនសង្ស័យខាងលេីមានដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាលលេខ២៩៦ ដ.ក.ប.ច.ខ ចេញដោយចៅក្រមស៊េីបសួរជួន វណ្ណ: ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០​ ពីបទ​ លួច​ មានស្ថានទម្ងន់ទោស​ ប្រព្រឹត្តនៅភូមិតាខ្មៅ​ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ កាលពី​ថ្ងៃ​ ២៣​ ខែមីនា​ ឆ្នាំ​ ២០២០​ ៕