ករណីគ្រោះថ្នាក់ឆក់ខ្សែភ្លេីងបណ្ដាលឱ្យស្លាប់បុរសម្នាក់

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ១៤និង៣០នាទី មានប្រជាពលរដ្ឋ រាយការណ៍មកថា ករណីគ្រោះថ្នាក់ឆក់ខ្សែភ្លេីង បណ្ដាលឱ្យស្លាប់បុរសម្នាក់ឈ្មោះ សាំង កាន់ ភេទប្រុស អាយុ២៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិត្រពាំងរាំង ឃុំមេមត់ ខេត្តត្បូងឃ្មុំ នៅពេលឡេីងផ្សារដែកតសំយ៉ាបផ្ទះ នៅចំណុចម្ចាស់ផ្ទះឈ្មោះ ស្តូក ភេទប្រុស ស្ថិតនៅភូមិត្រពាំងរាំង ឃុំមេមត់ ខេត្តត្បូងឃ្មុំ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការពិនិត្យ ឃើញថា សពជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារ ឆក់ខ្សែភ្លើងពិតប្រាកដមែន ។
បច្ចុប្បន្ន សពត្រូវបានប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕