លួចទូរស័ព្ទពីស្រុកមោងឫស្សីរួចជិះរថយន្តយកមកលក់នៅមុខលោកតាដំបងក្រញូង​នៅក្រុងបាត់ដំបង​ ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនបានអនុវត្តតាមច្បាប់

នៅថ្ងៃទី១៤ខែ​ កក្កដា​ឆ្នាំ​២០២១ វេលាម៉ោង ១១ និង៣០នាទីព្រឹកនៅចំណុចភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់​ដំ​បង​ អនុវត្តតាម​ការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមទាំងយោបល់លោក​ វរ​សេ​នីយ៍​ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបាលព្រ​ហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ស​ គឹមឡុង​ អធិការ​នគរបាលស្រុក​មោងឬស្សី​ បាន​ដឹកនាំធ្វេីការ​ស្រាវ​ជ្រាវនិងឃាត់ខ្លួនជនសង័្សយក្នុងអំពេីលួចទូរស័ព្ទម្នាក់ឈ្មោះ​ខូវ ចាន់នី ហៅ តក់ ភេទប្រុ​ស អាយុ២០ឆ្នាំ រស់នៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងមកកាន់អធិការដ្ឋានន​គរ​បាលស្រុកដេីម្បីធ្វេីការ​ស្រាវជ្រាវ។

សូមជម្រាបជូនថា​ មុននឹងឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលេីនេះគឺកាលពីថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់ នៅចំណុចក្រុមទី១១ ភូមិរ៉ា ឃុំមោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង មានករណីលួច​(ទូរសព្ទ័) កើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានចូលធ្វើសកម្មភាព លួចទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ មិនចាំសេរី ជារបស់ជនរងគ្រោះឈ្មោះ ធៀម សំ បូរ ភេទប្រុសអាយុ៥៧ឆ្នាំ មានទីលំនៅចំណុចកើត​ហេតុ ដែលទុកនៅលើតុខាងក្រោមផ្ទះ។

បន្ទាប់ពីដឹងថាបាត់ទូរស័ព្ទជនរងគ្រោះបា​នប្តឹងចូលមកសមត្ថកិច្ចនគរបាល​ ហេីយក្រោយទទួល​បានព័ត៌មាន សមត្ថកិច្ចនគរបាលស្រុកនិងនគរ​បាលប៉ុស្តិ៍រដ្ឋបាលមោង បានធ្វេីការស្រាវជ្រាវ រហូ​តកំណត់មុខសញ្ញាបាននិងឈានទៅធ្វេីការឃាត់ខ្លួនជន​សង្ស័យខាងលេីតែម្តង។

នៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគាត់ពិតជាបានលួចទូរស័ព្ទរបស់ឈ្មោះធៀម សំបូរ ប្រាកដមែន ហើយទូរស័ព្ទដែលលួចបាននេះគឺរូបគាត់ជិះរថយន្តឈ្នួលយក​ទៅលក់អោយបុរស់ម្នាក់(​មិនស្គាល់អត្តស​ញ្ញាណ​)ជាអ្នករត់ម៉ូតូឌុបនៅម្ដុំមុខរូបសំណាក​លោកតា​ដំបងក្រញូងក្នុងក្រុងបាត់ដំបងខេត្តបាត់​ដំបងបានតម្លៃត្រឹមតែ១៣០,០០០រៀលហេីយបានជិះរថយន្តឈ្នួលត្រឡប់ទៅស្រុកមោងឫ​ស្សី​វិញ​ រំលងបានមួយថ្ងៃត្រូវសមត្ថកិច្ចឃាត់​ខ្លួនតែម្តង។

បច្ចុប្បន្ន ជនស្ស័យត្រូវបានរៀបចំសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋានដេីម្បូីអនុវត្តតាមច្បាប់៕