រោងជាងមួយ​កន្លែង​ស្ថិតនៅក្រុងច្បារមន រងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះ

ខេត្ត​កំពង់​ស្ពឺ​៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០០និង៤៧ នាទីយប់ មានករណីអគ្គិភ័យឆេះរោងជាងមួយ​កន្លែង​ ដែលស្ថិតនៅក្នុងភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាកម្មសិទ្ធរបស់ឈ្មោះ យូ ស្រូយ ភេទស្រី​ អាយុ​ ៥៣​ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ការខូចខាត​រួម​មាន:

-​ ឆេះរោងជាង ០១ កន្លែង ទំហំ​ ០៨x៣០​ មែត្រ​ ធ្វើអំពីដែក​ប្រក់ស័ង្កសី ។

-​ ឆេះម៉ាស៊ីនតាបចំនួន​ ០៣​ គ្រឿង និងឆេះសម្ភារះ ឈើកែឆ្នៃរួចមួយចំនួនធំ ។

+ ករណីខាងលេីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្ស និងមិនមានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ​ ។ មូលហេតុបណ្តាលមកពីទុសេ្សចរន្តអគ្គិសនី ។ កិច្ចប្រតិបត្តិការ:កម្លាំងការិយាល័យនគរបាលបង្ការពន្លត់ អគ្គភ័យ និងសង្គ្រោះ សហការជាមួយ កម្លាំងកម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន កម្លាំងប៉ុស្តិ៍រការធំ និងកម្លាំងប្រជាការពារភូមិសរុប​ ៣២​ នាក់​ ក្នុងនោះមាន៖

-​ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់ អគ្គភ័យ និងសង្គ្រោះចំនួន​ ១៤​ នាក់ ។

-​ កម្លាំងប៉ុស្តិ៍រការធំចំនួន ០៤​ នាក់​ និងកម្លាំងប្រជាការពារភូមិចំនួន​ ០៦​ នាក់ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមនចំនួន ០៨​ នាក់​ ។

បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន ០៣​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៩​ រថយន្ត​ កិច្ចប្រតិបត្តិការនេះបានបញ្ចប់នៅវេលា​ម៉ោង ០៣និង០០​ នាទីយប់ ថ្ងៃខែឆ្នាំដដែល ៕