ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចកាបូបលុយ

រាជធានីភ្នំពេញ÷ ករណីលួចកាបូបលុយ នៅស្ថានីយ៍ប្រេង CalTex ផ្លូវ ជាតិលេខ១ ភូមិដើមអំពិល សង្កាត់ច្បារ អំពៅ១ ខណ្ឌច្បារអំពៅ ថ្ងៃទី ១៤.០៧.២០២១ ម៉ោង១៣:០០នាទី។ ជនរងគ្រោះឈ្មោះជា សុខជាតិ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នា ក់នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យឃាត់ខ្លួនឈ្មោះ ហែម សុងហេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។

ហេតុការណ៍៖ មុនពេលកើតហេតុជនរងគ្រោះ និងប្រពន្ធបើករថយន្តម៉ាក Lexus RX-៣០០ ពណ៌ទឹកមាស ផ្លាកលេខ ភ្នំពេញ ២AH-៤៩៤៥ ទុកនៅក្នុងស្ថានីយ៍ប្រេង CalTex (ចំណុចកើតហេតុ) ពុំបានចាក់សោទ្វាររថយន្តទេ រួចនាំគ្នាទៅទិញផ្លែធុរេននៅក្បែរនោះ ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះហែម សុងហេង និងឈ្មោះរុក ជិះកង់០១គ្រឿង ពណ៌ទឹកប្រាក់មកឈប់ក្បែរ រួចនាំគ្នាបើកទ្វាររថយន្តលួចយកកាបូបជនរងគ្រោះ ក្នុងកាបូបមាន ៖ ខ្សែកមាស ១ខ្សែ មានបណ្តោងរូបផ្កា ទម្ងន់២តម្លឹង, ខ្សែកប្លាទីន ១ខ្សែ មានបណ្តោងរួបមាន់ ទម្ងន់ ១តម្លឹង, លុយខ្មែរ ១,៣៥០,០០០រៀល, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ០១សន្លឹក (ឈ្មោះស៊ុន សុគន្ធា) និងទូរ ស័ព្ទដៃ០១គ្រឿង ម៉ាក Samsung Note-៨ ពណ៌ខ្មៅ លេខស៊ីម ០៧០ ៦៦១៦១៦ នាំគ្នាជិះកង់គេចខ្លួន។ លុះដល់ម៉ោង១៧:៣០នាទី ថ្ងៃដដែល សមត្ថកិច្ចយើងឃាត់ ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះហែម សុងហេង នៅភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ដកហូតបានវត្ថុតាងកង់០១គ្រឿង (ជិះធ្វើសកម្មភាព) និងខ្សែកចំនួន២ខ្សែខាងលើ (របស់ជនរងគ្រោះ) បញ្ជូនមកអធិការដ្ឋាននគរ បាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់៕