ឆ្លងចរន្តអគ្គិសនី​ឆេះផ្ទះ​ មួយខ្នង​ ស្មេីរនឹង​ ៤បន្ទប់អស់ទាំងស្រុង​ នៅសង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ

(ភ្នំពេញ​)៖​ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ៣និង៤០នាទីរសៀល​​ ថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវ៣BT ក្រុមទី២ ភូមិចំរេីនផលទី១​ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ព្រមទាំងបំផ្លាញអស់ទាំងស្រុងផងដែរ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ផ្ទះម្ចាស់ឈ្មោះ គួយ​ ផេង ភេទស្រី អាយុ​ ៦៧ឆ្នាំ​ ជាម្ចាស់ផ្ទះ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារឆ្លងចរន្តអគ្គិសនី។

ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ​ ផ្ទះថ្មបេតុង​ ដែលមានទំហំ​ ១២.៥ម៉ែត្រ គុណ​ ១៧ម៉ែត្រ​ ឆេះបន្ទប់ចំនួន​ ៤​ អស់ទាំងស្រុង​ នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៣គ្រឿង ប្រើប្រាស់ទឹកអស់​ ៣ឡាន ស្មើ ១២ម៉ែត្រគូប ​ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ៤និង១៥នាទីល្ងាច​ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១៕