ជនសង្ស័យ ០៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

រាជធានីភ្នំពេញ÷ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦:០០នាទីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាដឹកនាំកម្លាំង ចុះស្រាវជ្រាវជ្រាវរហូតឃាត់ឃ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៥នាក់ ព្រមទាំងដកហូតវត្ថុតាង ម៉ូតូ ០២គ្រឿង ក្នុងខណ្ឌឫស្សីកែវ ករណីលួចមានស្ថានទម្ងន់ទោស(ធាក់ជនរងគ្រោះយកម៉ូតូ) ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៣:៤៩នាទី ត្រង់ចំណុចបណ្តោយផ្លូវជាតិលេខ៦ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ដោយបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ជនសង្ស័យទាំង ០៥នាក់ រួមទាំងវត្ថុតាង ម៉ូតូ ០២គ្រឿង ត្រូវបានប្រគល់ជូន អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ចាត់ការបន្តតាមនីតិវិធី៕