ជនជាតិអាមេរិកម្នាក់ ត្រូវសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈ

យោងតាមព័ត៌មានបឋមពីស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជាក់ឲ្យដឹងថា នៅវេលាម៉ោង១៧ៈ៥០នាទីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឃាត់ខ្លួនជនបរទេសម្នាក់ពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តិកាលពីថ្ងៃទី១៦.០៧.២០២១ នៅចំនុចផ្ទះជួលភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (បង្ខំរួមភេទមួយថ្ងៃ០៦-០៨ដង)។

ជនបរទេសរូបនេះឈ្មោះ WILSON III JAMES CLIFTON ភេទប្រុស កើតថ្ងៃទី២៧-១០-១៩៧៨ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ៥៦៧២៧៤៨៦៥ ស្នាក់នៅផ្ទះជួលភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ឃូន ឃុត ភេទស្រី អាយុ៣០ឆ្នាំ ជាអ្នកដាំបាយនៅផ្ទះជនសង្ស័យ។

សមត្ថកិច្ចជំនាញបានកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕