បុរសចាស់ម្នាក់ត្រូវបានឃាត់ខ្លួនពីបទ ប៉ុនប៉ងរំលោភសេពសន្ថវះលើកុមារ

កោះកុង÷ នៅថ្ងៃទី ១៩ ខែកក្កដាឆ្នាំ២០២១វេលាម៉ោង ៣:១០នាទីល្ងាចនៅចំណុច ប៉ានីត ភូមិចាំយាមឃុំប៉ាក់ខ្លង មានករណីប៉ុនប៉ងរំលោភសេពសន្ថវះ ជនសង្ស័យឈ្មោះ ផេងឃុនឆាយ ភេទប្រុស អាយុ ៥៩ឆ្នាំមានទីលំនៅប៉ានីតភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ធលសីមា ខេត្តកោះកុង។ ក្មេងរងគ្រោះឈ្មោះ…ភេទស្រី អាយុ៩ឆ្នាំ ករណីនេះសមត្ថកិច្ចយើងបានឃាត់ខ្លួននៅអធិការដ្ឋាន ហើយបានធ្វើតេស្តពិនិត្យទៅឃើញថា អវិជ្ជមានកូវីដ ១៩។

បច្ចុប្បន្ន កម្លាំងជំនាញបានកសាង សំណុំរឿងបញ្ជូនទៅឲ្យការិយាល័យជួញដូរមនុស្យ នឹងអនិតិជនចាត់ការបន្ត ៕