ឆ្លងចរន្តអគ្គិសនី​ឆេះផ្ទះ​លលក់ចាប់ហួយមួយកន្លែង​ នៅសង្កាត់ដង្កោ​

(ភ្នំពេញ​)៖​ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ៤និង៤៥នាទីល្ងាច ថ្ងៃទី២០​ ខែកក្កដា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះលេខ១០២​ ផ្លូវលេខ០៩ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ព្រមទាំងបំផ្លាញសម្ភារៈអស់មួយចំនួនផងដែរ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ផ្ទះម្ចាស់ឈ្មោះ វង្ស​ វណ្ណ ភេទស្រី អាយុ​ ៤៦ឆ្នាំ​ ជាម្ចាស់ផ្ទះ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារឆ្លងចរន្តអគ្គិសនី។

ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ​ ផ្ទះថ្មបេតុង​ ដែលមានទំហំ​ ៤ម៉ែត្រ គុណ​ ១៣ម៉ែត្រ​ ឆេះអាសនៈនៅជាន់ឡៅតឿចំនួន​ ១បន្ទប់​ ទំហំ​ ៣ម៉ែត្រ​ គុណ​ ៤ម៉ែត្រ​​ នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ២គ្រឿង ប្រើប្រាស់ទឹកអស់​ ១ឡាន ស្មើ ៦ម៉ែត្រគូប ​និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ពុំបានប្រេីប្រាស់ទឹក​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ៥និង១៥នាទីល្ងាច​ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១៕