នៅកម្ពុជា មានមេអំបៅខ្មោច ចំនួន ៨៤៩ប្រភេទ

ថ្ងៃនេះមិនគ្រាន់តែជាសប្តាហ៍ធម្មតានោះទេ។ តើដោយសារមូលហេតុអ្វី? ដោយសារតែចាប់ពីថ្ងៃទី១៧ ខែកក្កដាមក សប្តាហ៍ជាតិនៃមេអំបៅខ្មោចក៏បានឈានចូលមកដល់។ ដូច្នេះហើយ នៅឯមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) យើងមានបំណងអបអរចំពោះមេអំបៅខ្មោចចំនួន ៨៤៩ប្រភេទ ដែលមានវត្តមាននៅប្រទេសកម្ពុជា។

កាលពីសប្តាហ៍មុន យើងរីករាយទទួលស្វាគមន៍លោក អូយេន រ៉ូដ្រីហ្គេ (Oyen Rodriguez) ដែលជាអ្នកថតរូប និងផលិតភាពយន្ត ដើម្បីចងក្រងឯកសារអំពីមេអំបៅខ្មោចនៅ ACCB។ មេអំបៅធម្មតា និងមេអំបៅខ្មោចពួកវាស្ថិតនៅក្នុងលំដាប់ថ្នាក់សត្វល្អិតដែលមានក្រឡាស្លាបរាងដូចស្រកា (Lepidoptera- meaning scale wing)។ យ៉ាងណាក៏ដោយមនុស្សជាច្រើននៅជុំវិញពិភពលោកចាប់អារម្មណ៍តែចំពោះមេអំបៅធម្មតា ហើយខ្លាចមេអំបៅខ្មោចទៅវិញ។ មេអំបៅធម្មតា និងមេអំបៅខ្មោចមានតួនាទីសំខាន់ដូចគ្នានៅក្នុងស្ថានប្រព័ន្ធរបស់យើង។

ដោយមេអំបៅខ្មោចមានចំនួនប្រភេទច្រើនលើសលប់ជាងមេអំបៅធម្មតា (រាប់តាមលំដាប់ថ្នាក់ មានរហូតដល់ទៅ ៨៩-៩៤%) ពួកវាសមនឹងទទួលបាននូវការស្រលាញ់ពេញចិត្តពីយើងដូចគ្នា។ មេអំបៅខ្មោចត្រូវបានគេទទួលស្គាល់ថាជាភ្នាក់ងារដំណើរលំអងដ៏មានសារៈសំខាន់ និងជាប្រភពប្រូតេអ៊ីនដែលមានប្រយោជន៍ចំពោះសត្វជាច្រើនដូចជា ថលជលិក (សន្ដានកង្កែប) សន្ដានប្រចៀវ និងបក្សីសត្វ។

ការសិក្សាមួយបានបង្ហាញថា តាមកំណត់ត្រាសម្គាល់ បក្សីមួយក្បាលស៊ីដង្កូវមេអំបៅខ្មោចរហូតដល់ទៅហាសិបពាន់លាន (៥០,០០០,០០០,០០០) ក្បាលក្នុងមួយឆ្នាំ។ ក្នុងខណៈដែលទីជម្រករបស់វាមានការរេចរឹល ការប្រើប្រាស់ថ្នាំសំលាប់សត្វល្អិត និងការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដ៏ចម្បងចំពោះចំនួនមេអំបៅខ្មោចទាំងនោះ។

ការប្រើប្រាស់អំពូលអគ្គិសនីសិប្បនិម្មិតពេលយប់ កំពុងរួមចំណែកដល់ការរុះរោយលំអង។ អំពូលអគ្គិសនីតាមដងផ្លូវទាក់ទាញមេអំបៅខ្មោច ពន្យារពេលរបស់ពួកវា កាត់បន្ថយពេលស្វែងរកចំណី ស៊ីចំណី និងការធ្វើដំណើរលំអង។ បញ្ហានេះអាចជះឥទ្ធិពលមិនល្អដល់ប្រភេទមេអំបៅខ្មោចនាពេលអនាគត ដោយសារតែដំណើរស្វាហាប់ដ៏សំខាន់របស់វាមានការខ្ជះខ្ជាយ ហើយប្រភពចំណីកាន់តែខ្វះខាតដោយសារការបាត់បង់ទីជម្រកផង។ ពេលស្វែងរកចំណីគឺមានតម្លៃណាស់ មិនមែនជាការឈ្លក់វង្វេងនឹងពន្លឺភ្លើងអំពូលអគ្គិសនីសិប្បនិម្មិតដែលគ្មានប្រយោជន៍ចំពោះពួកវានោះទេ។ ដោយសារមេអំបៅខ្មោចត្រូវបានគេរកឃើញនៅតាមទីជម្រកផ្សេងៗគ្នាជាច្រើន ពួកវាបានក្លាយជាប្រភេទសត្វល្អិតដ៏មានសារៈសំខាន់ចំពោះសូចនាករស្រាវជ្រាវ ដោយសារតែភាពប្រែប្រួលរបស់វាទៅនឹងការផ្លាស់ប្តូរបរិស្ថាន។

ការពិនិត្យមើលនូវចំនួន និងរប៉ាយរស់នៅរបស់ពួកវា បានជួយផ្តល់នូវតម្រុយសំខាន់ៗចំពោះការផ្លាស់ប្តូរនៅក្នុង បរិស្ថានរបស់យើងមានដូចជា ផលប៉ះពាល់ពីបច្ចេកទេសកសិកម្មទំនើបបែបថ្មី ការបំពុលខ្យល់ និងការប្រែប្រួលអាកាសធាតុ៕

ប្រភព៖ ACCB