សមត្ថកិច្ចឃាត់ខ្លួនយុវជនចំនួន៥នាក់​ ក្នុងករណីហិង្សាមានអាវុធ​ អនុវត្តតាមផ្លូវច្បាប់

ខេត្តបាត់ដំបង÷ កាលពីថ្ងៃចន្ទ​ ទី​១៩​ ខែ​កក្កដា​ ឆ្នាំ​២០២១​ វេលាម៉ោង១៦និង៣០​នាទី​ នៅ​៣​កន្លែង​ផ្សេងៗគ្នា​ ក្នុង​ស្រុក​សង្កែ​,​ស្រុក​ថ្មគោល​ និងក្រុងបាត់ដំបង​ អនុវត្តតាមបទបញ្ជារបស់លោក​ឧត្ដមសេនី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​យោ​ប​ល់របស់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយបានការសម្របសម្រួលលើនីតិវិធី ពី​ឯកឧត្តម​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ ខេត្តបាត់ដំបង​ផងនោះ​ លោក​វរសេ​នីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​សហការ​ណ៍ជា​មួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពាក់ព័ន្ធ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​(​ ប្រេីប្រាស់​កាំបិត​កាប់​ )​ ១​ ករ​ណី​ និង​បាន​នាំខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ មក​កាន់ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ​ ក្នុងនោះមានឈ្មោះដូចខាងក្រោមៈ

១-ឈ្មោះ​ តាំ​ សម្បត្តិ​ ហៅ​ ខ្ទេីយ​ ភេទប្រុស​ អា​យុ​១៦​ឆ្នាំ​ មានទីលំនៅ​ភូមិ​រំចេក១​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

២-ឈ្មោះ​ ស៊ន​ កក្កដា​ ហៅ​ សាក់​ ភេទប្រុស​ អា​យុ​១៩​ឆ្នាំ​ មានទីលំនៅ​ភូមិ​ត្រាង​ ឃុំ​អូរតាគី​ ស្រុក​​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។

៣-ឈ្មោះ​ ឆន​ ឈាងអ៉ី​ ហៅ​ ឆៃ​ ភេទប្រុស​ អាយុ​១៦​ឆ្នាំ​ មានទីលំនៅ​ភូមិ​ស្វាយជ្រុំ​ ឃុំ​ព្រែកនរិន្ទ​ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង​ ។

៤-ឈ្មោះ​ នួន​ រាជធានី​ ហៅ​ ប៉ោក​ ភេទប្រុស​ អាយុ​១៦​ឆ្នាំ​ មានទីលំនៅ​ភូមិ​អន្លង់តាម៉ី​ ឃុំ​ឈេី​ទាល​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ ។

៥-ឈ្មោះ​ លេត​ ខេមរា​ ហៅ​ តុង​ ភេទប្រុស​ អាយុ​១៦​ឆ្នាំ​ មានទីលំនៅ​ភូមិ​អន្លង់តាម៉ី​ ឃុំ​ឈេី​ទាល​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ ។ វត្ថុតាង​ដកហូត​បានរួម​មាន​ ៖​

-​ម៉ូតូ​ចំនួន​១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រីម​ សេ​១២៥​ ពណ៌​ខ្មៅ​ បាញ់​ថ្នាំ​ពណ៌​ ក្រហម​ សេរីឆ្នាំ​២០២០​ លេខតួ​-​ម៉ាស៊ីន​ 5629477 គ្មានស្លាកលេខ និងកាំបិតខ្វែវចំនួន១។

សូមជម្រាបជូនថា​ កាលពី​ថ្ងៃទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ២៣និង៣០​ នាទី​នៅ​ចំណុច​ក្រុមទី​០៧​ ស្ថិត​ក្នុង​ភូមិ​អូរខ្ជាយ​ ឃុំ​អូរដំបង​១​​ ស្រុក​​សង្កែ​​ ខេត្ត​បាត់​ដំបង​ ។ជនសង្ស័យ​ចំនួន​៥​នាក់​ខាងលេី​ បាន​រួម​គ្នាធ្វេី​សកម្មភាព​យក​កាំបិត​​ខ្វែវ ជិះ​ម៉ូតូ​ដេញ​កាប់​ទៅ​លេី​ជនរងគ្រោះ​ ឈ្មោះ​ ឆេ​ វិ​សាល​ ភេទប្រុស​ អាយុ​១៩​ឆ្នាំ​ មានទីលំនៅ​ក្រុម​ទី​១៩​ ភូមិ​អូរ​ស្រឡៅ​ ឃុំ​អូរដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ បណ្តាល​ឱ្យ​រងរបួស​បាក់ដៃ​ខាង​ឆ្វេង​ ។

នៅក្រោយកេីតហេតុសមត្ថកិច្ចនគរបាលធ្វេីការ​ស្រាវជ្រាវរហូតកំណត់បានមុខសញ្ញានិងឈានដល់ការឃាត់ខ្លួនបានតែម្តង។

​ពេលនេះនគរបាលការិយាល័យ​នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ កំពុង​រៀបចំសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ចាត់ការ​បន្ត​តាម​ច្បាប់៕