ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ពន្ធ័ករណីប្រើប្រាស់និងរក្សាទុកគ្រឿងញៀនខុសច្បាប់

ជនសង្ស័យ 3នាក់ត្រូវបាននគរបាលចាប់ខ្លួនក្នុងករណីលក់និងជក់គ្រឿងញៀន ដែលសកម្មភាពនេះពួកគេបានធ្វើឡើងយ៉ាងសកម្មនៅក្នុងភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ពួកគេទាំងបីនាក់ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង 22 និង 30 នាទីយប់ថ្ងៃទី 22 ខែកក្កដា ឆ្នាំ2021។

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបីជាន់បានឲ្យដឹងថាជនសង្ស័យទាំង 3នាក់ ១.ឈ្មោះ ហុង ដារ៉ុង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តប.ជ កម្លាំបានស្ទាបឆែកឆេរឃើញមានម្សៅក្រាមសថ្លា០១កូនថង់តូច។ ២.ឈ្មោះហាន់ ហេង ភេទ ប្រុសអាយុ២៣ឆ្នាំរស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តប.ជ។ កម្លាំបានស្ទាបឆែកឆេរឃើញមានម្សៅក្រាមសថ្លា០១កូនថង់តូច។៣.ឈ្មោះ ឌុល ដេត ភេទ ប្រុសអាយុ២០ឆ្នាំរស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តប.ជ។

លោក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ត្រូវសួរនាំជនសង្ស័យទាំង 3 នាក់ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី ៕