សហរដ្ឋអាមេរិក នឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូស ដល់​ប្រជាជនកម្ពុជា ដើម្បីចូល រួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

បើតាមស្ថានទូតអាមេរិកបានបញ្ជាក់ថា “យើង កំពុងតែធ្វើការយ៉ាងជិតស្និទ្ធ ជាមួយ​រាជ​រដ្ឋាភិបាល យន្តការ COVAX អង្គការ សុខភាពពិភពលោក(WHO) និងអង្គការ UNICEF ដើម្បី​បញ្ជូនវ៉ាក់សាំងទាំង​នោះមកក្នុងពេលឆាប់ៗខាងមុខ​នេះ។

សូមរម្លឹកផងដែរថា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយ ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៧ ខែឧសភា ​ឆ្នាំ២០២១ កន្លងមកនេះ ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅកម្ពុជាបានលើកឡើងថា សហរដ្ឋអាមេរិក ជាដៃគូដ៏គួរឱ្យទុកចិត្តមួយរបស់កម្ពុជាក្នុងពេល​នៃការរីករាលដាលជំងឺជាសាកលមួយនេះ ដោយផ្តល់ជំនួយផ្ទាល់ក្នុងការទប់ស្កាត់ ជំងឺ​កូវីដ ១៩ មានតម្លៃជាទឹកប្រាក់១១ លានដុល្លារអាមេរិក ជំនួយជាបច្ចេកទេសដ៏សំខាន់ ក្នុង​ការ​ពង្រឹងបន្ថែមនូវភាពជាដៃគូផ្នែកសុខភាពដ៏យូរអង្វែង និងផ្តល់ជំនួយជាង ៤ ពាន់លាន​ដុល្លារ ដែលជាជំនួយដ៏ច្រើន លើសប្រទេសណាទាំងអស់ដល់យន្តការកូវ៉ាក់ របស់អង្គការ​សុខភាពពិភពលោក។

ឯកឧត្ដម ឯកអគ្គរដ្ឋ ទូតបានគូសបញ្ជាក់ដែរថា តាមកម្មវិធីនេះ ប្រទេសកម្ពុជា នឹងត្រូវ​ទទួល​ជំនួយវ៉ាក់សាំង១លាន១ សែន ដូស គិតត្រឹមចុងខែឧសភា និងមានជាបន្ត​បន្ទាប់៕