រកឃើញព្រះសង្ឃ១០អង្គវិជ្ជមានកូវិដ១៩ ក្នុងចំណោមព្រះសង្ឃ៣១អង្គដែលបានយកសំណាកតេស្តនៅវត្ត ក្បាលសំរោង ឃុំទ្រា

រដ្ឋបាលស្រុកសំរោង ខេត្តតាកែវបានអោយដឹងនៅថ្ងៃសុក្រនេះថា ក្រោយបញ្ចប់ការយកសំណាកព្រះសង្ឃ នៅវត្ត ក្បាលសំរោង ឃុំទ្រា ព្រះសង្ឃ ៣១ អង្គ លទ្ធផល វិជ្ជមានកូវិដ១៩ ចំនួន ១០ អង្គ នៅវេលាថ្ងៃត្រង់នេះ។ ព្រះសង្ឃដែលមានវិជ្ជមានកូវិដ១៩សម្រាកព្យាបាលនៅមណ្ឌលព្យាបាលវត្ត ធម្មនិម្មិត អង្គប្រិយ៏ ឃុំ លំចង់ ។

នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាល ស្រុកសំរោង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងកូវីដ-១៩ រួមជាមួយ លោក ស្វាយ ឧត្ថោ អភិបាលរងស្រុក បានបន្តដឹកនាំក្រុមគ្រូពេទ្យ មណ្ឌលសុខភាពឃុំទ្រា មណ្ឌលសុខភាពឃុំសំរោង ចុះយកសំណាក ព្រះសង្ឃ តាជី យាយជី គង់ និងស្នាក់នៅ នៅវត្តក្បាលសំរោង ឃុំទ្រា ដែលពាក់ពន្ធ័ ជាមួយព្រះសង្ឃ នៅវត្ត ធម្មនិម្មិត អង្គប្រិយ៍ ឃុំលំចង់ ដែលបានរកឃើញវិជ្ជមានកូវិដ១៩ចំនួន៣៧អង្គ/នាក់ កាលពីម្សិលមិញ ៕

ប្រភព៖ រដ្ឋបាលស្រុកសំរោង