បុរសម្នាក់បានលង់ទឹកស្លាប់ ខណៈចុះហែលទឹកបឹងលេងជាមួយមិត្តភក្តិក៏រមួលក្រពើ

ខេត្តកោះកុង÷ ថ្ងៃទី24.07.2021 វេលាម៉ោង 07:30 នាទី នៅចំណុចផ្ទះវីឡាលេខ១០ របស់ក្រុមហ៊ុនយូញៀនស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ កើត មានករណីភ្ញៀវទេសចរណ៍ចុះហែលទឹកបឹងលង់ស្លាប់ ០១នាក់ ឈ្មោះមែក ប៉ុង ភេទប្រុស អាយុ36 ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ភូមិ ក្បាលស្ពាន១ សង្កាត់ពយប៉ែត ក្រងបោយប៉ែត ខេត្តបន្ទាយ មានជ័យ ។

ក្រោយកើតហេតុត្រូវបានកម្លាំងជំនាញចុះទៅធ្វើការពិនិត្យនិងសាកសួរបំភ្លឺ កុ្រមគ្រួសារដែលមកកំសាន្តជាមួយគ្នា។

មូលហេតុមុនពេលកើតហេតុជនរងគ្រោះបានចុះហែលទឹកបឹង ជាមួយឈ្មោះសុខ មុន្នី ត្រូវជាមិត្តភក្តិ ពេលហែលបានពាក់កណ្តាល ត្រូវរមួលសាច់ដុំ (រមួលក្រពើ) បណ្តាលឲ្យលិចបាត់តែម្តង បន្ទាប់មកក្រុមជួយសង្គ្រោះបានរាវរកឃើញ សព នៅវេលាម៉ោង12:25នាទី ថ្ងៃដ៍ដែល ។

បច្ចុប្បន្ន សពកម្លាំងជំនាញយើងបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕