មុខសញ្ញាប្រេីកាំបិតភ្ជង់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវចំនួន២នាក់ត្រូវឃាត់ខ្លួន​បាន​នៅក្នុងក្រុងបាត់ដំបង

ខេត្តបាត់ដំបងៈ កាលពីយប់ថ្ងៃសុក្រ ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២១​ វេ​លា​ម៉ោង​០០និង៣០​នាទី​ ឈានចូលថ្ងៃសៅរ៍​ ទី២៤​ ខែ​កក្ក​ដា​ ឆ្នាំ​២០២១​ ​នៅ​ចំណុច​ភូមិ​ចំការឫស្សី​ សង្កាត់​ ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ដោយអនុ​​វ​ត្តតាមបទបញ្ជារបស់លោកឧត្ដមសេនី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​យោបល់​លោក​វរសេនីយ៍ឯក​ លឹម​ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោ​យ​បានការសម្រប​សម្រួលលើនីតិវិធីពី​ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរា​ជ​អាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូងខេត្តបាត់ដំបង​ផងនោះ​ លោក​វរសេនីយ៍ឯក​ ​ឈឿង​ គឹមសុង​ នា​យការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ធ្វេីការ​បង្ក្រាប​ករណី​លួច​មាន​ស្ថានទម្ងន់​ទោស​(​ប្រេី​ប្រាស់​កាំបិត​ភ្ជង់​យក​ម៉ូតូ​និង​ទូរស័ព្ទ​ដៃ​)​១​ករ​ណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ​ ឡាច​ ងួន​យី​ ភេទប្រុស​ អាយុ​២២​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​១៣​មករា​ សង្កាត់​ព្រែក​ព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដេីម្បីធ្វេីការសាក​សួរស្រាវជ្រាវ​ ។

សូមជម្រាបជូនថា​ មូលហេតុដែលឈានដល់ការឃាត់ខ្លួនមុខសញ្ញារូបនេះគឺបន្ទាប់ពីមុខសញ្ញាខាង​លេី​និងបក្សពួកគេ បានធ្វេីសកម្មភាពដោយប្រេីប្រាស់​កាំ​បិត​ភ្ជង់​យក​ម៉ូតូ​និង​ទូរស័ព្ទ​ដៃ​ ពី​ជនរងគ្រោះ​ ឈ្មោះ​ ឃុយ​ ចាន់​ដារ៉ា​វត្តី​ ភេទប្រុស​ អាយុ​ ២៥ឆ្នាំ​ មានទីលំនៅ​ភូមិ​រតនៈ​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ កាលពី​ថ្ងៃទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០​២១​ វេលាម៉ោង​ប្រមាណ​៤និង០០​នាទី​ នៅ​ចំណុ​ច​​ភូមិ​អូរដំបង​ ឃុំ​អូរដំបង​២​ ស្រុកសង្កែ​ ខេត្ត​បាត់ដំ​បង​ និងបានធ្វេីសកម្មភាពដោ​យប្រេីប្រាស់​កាំ​បិត​ភ្ជង់​យក​ទូរស័ព្ទ​ដៃ​ម៉ាក​ HUAW​EI ពណ៌​មាស​ពី​ជនរងគ្រោះ​ឈ្មោះ​ ព្រួញ​ សុ​ភក្រ្ត័​ ភេទប្រុស​ អាយុ​ ៣០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​១៣​មករា​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ កាលពី​ថ្ងៃទី​២១​ ខែ​កក្កដា​ ឆ្នាំ​២០​២១​ វេលាម៉ោង​២និង៣០​នាទី​ នៅ​ចំណុច​ភូមិ​ចំការឫស្សី​សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់​ដំប​ង​ ខេត្តបាត់ដំបង​ ។

ផ្តេីមពីការសាកសួរស្រាវជ្រាវ​នេះ ជនសង័្សយ​ខាងលេីបានសារភាពអំពីសកម្មភាពរបស់ខ្លួន​ រួមជាមួយនឹងបក្សពួកម្នាក់ទៀត​ ដែលរួមគ្នាធ្វេីសកម្មភាពដូចករណីខាងលេី​ ហេីយនៅវេលា​ម៉ោង​ ១០និង៤៨​នាទី​ថ្ងៃ​ដដែល​ នេះសមត្ថកិច្ចបានសម្រេចនាំខ្លួនបក្សពួកគេនោះម្នាក់ទៀត​នៅ​ចំណុច​បន្ទប់ជួល​ស្ថិតក្នុង​ក្រុមទី​០៥​ ភូមិ​អូរតាគាំ៣​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់​ដំបង​ គឺឈ្មោះ​ សារ៉ម​ លី​ ហៅ​ ជីន​ ភេទប្រុស​ អា​យុ​៤២​ ឆ្នាំ​មានទីលំនៅ​ភូមិ​ដាំស្ពៃ​ សង្កាត់​ស្លា​កែត​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​​។ វត្ថុតាង​ដកហូត​បានរួម​មានៈ

-​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លីក​ ពណ៌​ខ្មៅ​ សេរីឆ្នាំ​២០១៧​ លេខ​តួ​ 5211887 លេខ​ម៉ាស៊ីន​ ​ 0211887 គ្មាន​ស្លាកលេខ​ ១​គ្រឿង​ (​ ជា​របស់​ជនរងគ្រោះ​ )​

-​ទូរស័ព្ទ​ដៃ​ម៉ាក​HUAWEIពណ៌​មាស​១​គ្រឿង​ (​ ជារបស់​ជនរងគ្រោះ​ )​

-​ដំបង​ដែក​ពណ៌​ខ្មៅ​ ១​ដេីម​

-​កាំបិត​កែច្នៃ​ដង​ដែក​ ១​ដេីម​

-​ឧបករណ៍​សម្រាប់​ប្រេីប្រាស់​គ្រឿងញៀន​ មួយ​ចំនួន​

-​ប្រាក់​ដុល្លា​ក្លែងក្លាយ​ មួយ​ចំនួន​

​បច្ចុប្បន្ននគរបាលការិយាល័យជំនាញកំពុងរៀបចំ​ក​សា​ងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ ចាត់ការ​បន្ត​តាម​ច្បាប់៕