ឃ្លាំងផែស្ងួត សូ​ ងួន​ មួយកន្លែងស្ថិតនៅខណ្ឌមានជ័យ រងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះ

រាជធានី​ភ្នំពេញ​៖ នៅវេលាម៉ោង​ ១០:០០​ នាទីយប់​ ថ្ងៃសៅរ៍ ១៥ កើត ខែទុ.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥​ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គីភ័យ​មួយកន្លែង​បានកើតឡើងនៅក្នុងឃ្លាំងផែស្ងួត សូ​ ងួន​ ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ក្រុមទី១ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុងទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ម្ចាស់ទីតាំងឈ្មោះលោកឧកញ៉ា សូ​ ងួន​ ភេទ​ ប្រុស អាយុ ៥៦​ ឆ្នាំ មុខរបរម្ចាស់ឃ្លាំង​ មូលហេតុកំពុងបន្ត​ការស្រាវជ្រាវ ។

ប្រភេទសំណង់ ឃ្លាំងសង់ពីថ្មបេតុង​ប្រក់សង្ក័សី ទំហំ ៣០ម៉ែត្រ x ៨០ម៉ែត្រ ។

ខូចខាតសំភារះឆេះឃ្លាំងស្តុកទុកទំនិញគ្រប់មុខ ទំហំ ៣០ម៉ែត្រ x ៨០ម៉ែត្រ ចំនួន ០១​ ឃ្លាំង រួមទាំងឆេះទំនិញស្តុកទុកក្នុងឃ្លាំងអស់ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។ រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន ២១​ គ្រឿង​ ប្រេីប្រាស់ទឹកអស់​ចំនួន​ ១២៦​ រថយន្ត​ ស្មើ​នឹង​ ៨៤៦​ ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍មានដូចខាងក្រោម ÷

– រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤​ រថយន្ត​ ស្មើនឹង​ ១៦ ម៉ែត្រគូប​ ។

– រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ០៧​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២១​ រថយន្ត​ ស្មើនឹង ១២៦​ ម៉ែត្រគូប ។

– រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ ស្មើនឹង ០៨​ ម៉ែត្រគូប ។

– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១​ រថយន្ត​ ប្រើប្រាស់ទឹកអស់ចំនួន ០៥​ រថយន្ត​ ស្មើនឹង ៣០​ ម៉ែត្រគូប ។​ ពន្លត់ចប់​នៅម៉ោង​ ០២:០០​ នាទី​ រំលងអាធ្រាត្រ.នាថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០២១​៕