នគរបាលស្រុកមោងឫស្សីឃាត់ខ្លួន​ជនសង័្សយម្នាក់ ករណីប្រេីហិង្សាដោយចេតនា​បណ្តាលឱ្យអ្នកទៃរងរបួស

នៅថ្ងៃទី២៦ ខែ​កក្កដា​ ឆ្នាំ​២០​២១​វេ​លាម៉ោង ៨និង០០នាទីព្រឹកនេះ​ អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមទាំងយោបល់លោកវរសេនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ នៅចំ​ណុចវាលស្រែ ភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឫស្សី លោកវរសេនីយ៍ឯក​ ស​ គឹមឡុង​ អធិការន​គរបាលស្រុកមោងឫស្សី​បានដឹក នាំកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នា ក់ឈ្មោះស៊ន សៅរី ភេទប្រុ​ស អាយុ៣៤ឆ្នាំ រស់ នៅភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី មកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីធ្វេីការ​សាក​សួរស្រាវជ្រាវក្នុងករណីហិង្សាដោយចេតនា មានស្ថានទម្ងន់​ទោស។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ ២០២១ វេលាម៉ោង១៧ និង២០នាទី ចំណុចក្រុម ទី៧ ភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសមួយបានកើតឡើងដែលករណីនេះបង្កដោយជនសង្ស័យឈ្មោះស៊ន សៅ រី ភេទប្រុស អាយុ​៣៤ឆ្នាំ រស់នៅភូមិដុបក្រសាំងឃុំព្រៃតូច ស្រុកមោងឫស្សី បានធ្វើសក​ម្មភាពវាយនិងទាត់ទៅលើជនរងគ្រោះឈ្មោះតក សុខណាភេទប្រុស អា​យុ​៣១ឆ្នាំរស់នៅភូមិដុបក្រសាំងឃុំព្រៃតូច ស្រុកមោងឫស្សី បណ្តាលឱ្យរងរបួស បាក់ឆ្អឹងលើគុម្ពត្រចៀកខាងធ្វេងត្រូវបាននាំទៅព្យាបាលនៅមន្ទីរពេទ្យ​ ។

នៅក្រោយពេលធ្វើសកម្មភាពរួចជនសង័្សយបានជិះម៉ូតូគេចខ្លួនបាត់ពីកន្លែងកេីតហេតុ​ ហេីយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកមោងឫស្សី។ នៅក្រោយ​ពេ​លទទួលពាក្យបណ្តឹងសមត្ថកិច្ចបានធ្វេីការ​ស្រាវជ្រាវ​ រហូតរកឃេីញនិងឃាត់ខ្លួនជនសង័្សយ​បានតែម្តង។

ពេលនេះសមត្ថកិច្ចនគរបាលស្រុកបានរៀបចំបញ្ជូនមកកាន់ការិយា ល័យជំនាញដេីម្បីអនុវត្តតាមផ្លូវច្បាប់៕