សមត្ថកិច្ចនគរបាលស្រុកថ្មគោលនិងស្រុកបវេលសហកាណ៍ឃាត់ខ្លួនមុខសញ្ញាលួចម៉ូតូម្នាក់ និងដកហូតបានម៉ូតូចំនួន០១គ្រឿង

កាលពីថ្ងៃទី ២៨ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៧និង ០០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរ​បាល ស្រុកថ្មគោល រួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលស្រុកបវេលដែលមានលោកវរ​សេ​នីយ៍ឯក សុខ សារិន ជាអធិការនគរបាលស្រុកធ្វើការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់​នៅចំណុចភូមិស្វាយអារឃុំខ្នាចរមាសស្រុកប​វេ​លខេត្តបាត់ដំបងក្នុងករណី(លួចយកម៉ូតូ)របស់ជនរងគ្រោះនៅស្រុកថ្មគោល ។

ជនសង័្សយមានឈ្មោះ ស៊ុន បញ្ញា ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅប្រគាបឃុំរូងជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង ដែលក្នុងនោះបានធ្វើការដកហូតម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅសេរី២០១៨(គ្មានស្លាកលេខ) លេខតួនិងលេខម៉ាស៊ីនND125ME5158890 ជារបស់ជនរងគ្រោះ។

សូមជម្រាបជូនថាមុននឹងឈានដល់ការឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី ២៥ ខែ កក្ដដាឆ្នាំ២០២១​លាម៉ោង២២និង៣០នាទីនៅចំណុចក្រុម០៤ភូមិគោកខ្ពស់ឃុំរូងជ្រៃស្រុកថ្មគោលមានករណីលួច​ម៉ូតូមួយកើតឡើងដែលករណីនេះបង្កដោយជន​សង្ស័យមិនស្គាល់អត្តសញ្ញាណបានលួចម៉ូតូមួយគ្រឿងរបស់ឈ្មោះ ធួន ប៊ុនថេន ភេទប្រុសអាយុ​៤២ឆ្នាំរស់នៅភូមិបល្ល័ងក្រោមឃុំរូងជ្រៃស្រុកថ្ម​គោលខេត្តបាត់ដំបងដែលម៉ូតូនោះគឺម៉ាកហុងដា​ទ្រីមC125 ពណ៌ខ្មៅស៊េរី២០១៨ ពាក់ស្លាកលេខ បាត់ដំបង១A-B9785 លេខតួនិងម៉ាស៊ីន​ND125ME5158890។

នៅក្រោយពេលកើតហេតុជនរងគ្រោះបានដាក់​ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកថ្ម​គោលអំពីករណីនេះ ហើយឆ្លងតាមរយៈការស្រាវ​ជ្រាវ ស៊ើបអង្កេតរហូតដល់ថ្ងៃទី ២៨ខែ ក​ក្ដដា ឆ្នាំ២០២១វេលា១៧និង០០នាទីទើបសមត្ថកិច្ចទាំងពីរស្រុកសហការណ៍ធ្វើការឃាត់ខ្លួនបានតែម្តង។

នៅពេលនេះសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញ៕