ពលករត្រឡប់ពីប្រទេសថៃ អាចមានការមកជាគំហុក គឺត្រូវរៀបចំមណ្ឌលចត្តាឡីស័ក សម្រាប់ពលករដែលមកពីប្រទេសក្រៅ ឲ្យបានរួចរាល់

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បាន ចូលរួមប្រជុំស្តីពីផែនការត្រៀមទប់ទល់សភាពការណ៍ថ្មី នៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិ គ.អ.ក(គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩) ទទួលបន្ទុកអនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ និងអនុគណៈកម្មការបច្ចេកទេស និងព្យាបាល( អនុគណៈកម្មការទី ៤ )តាមរយៈវីដេអូ ZOOM កាលពីថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ ។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកមេបញ្ជាការ លោក លោកស្រីប្រធានមន្ទីរ អង្គរភាពពាក់ព័ន្ធមួយចំនួន ។ កិច្ចដំណើរការនៃការប្រជុំសំខាន់ទៅលើខ្លឹមសារ៣ចំណុច ៖

១.សម្រាប់រាជធានី-ខេត្តខាងក្នុង ត្រូវត្រៀមពីការវិលត្រឡប់ពលករពីប្រទេសថៃ អាចមានការមកជាគំហុកច្រើន ដោយត្រូវរៀបចំមណ្ឌលចត្តាឡីស័ក សម្រាប់ពលករដែលមកពីប្រទេសក្រៅ ឲ្យបានរួចរាល់។

២.ចំពោះករណីវីរុស ដែលតា(Delta) មកពីប្រទេសថៃ និងអាចចូលក្នុងសហគមន៍ យើងត្រូវសហការគ្នា ដើម្បីកាត់ផ្តាច់ និងទប់ស្កាត់កុំឲ្យរាលដាលខ្លាំង ក្នុងសហគមន៍ រកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ដែលយុទ្ធសាស្ត្រសំខាន់នោះ គឺខិតខំជម្រុញការចាក់វ៉ាកសាំងដល់ប្រជាពលរដ្ឋ និងចាក់វ៉ាក់សាំងសម្រាប់ក្មេងដែលមានអាយុ១២ ឆ្នាំ ឡើងដល់អាយុ១៧ឆ្នាំឲ្យបានឆាប់ ដើម្បីកាត់បន្ថយការឆ្លងរាលដាល។

៣.ការថែទាំនិងព្យាបាលតាមផ្ទះ និងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបបាលជាតិ