ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ក្នុងករណីលួច និងឆក់បញ្ជូនទៅស្នងការនគរបាលខេត្ដបន្ទាយមានជ័យ

ក្រុងប៉ោយប៉ែត៖ ដោយអនុវត្តន៍តាម បទបញ្ជារ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំ របស់ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត នៅ ថ្ងៃព្រហស្បតិ៍​ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹង ពីជនរងគ្រោះ ករណី ត្រូវបានចោរ លួចគាស់ ផ្ទះ យកទ្រព្យសម្បត្តិ និងម៉ាស៊ីនត្រជាក់ និង ១ករណីទៀតគឺករណី ឆក់ទូរស័ព្ទ ។

បន្ទាប់ពី ទទួលពាក្យបណ្ដឹងរួច ក្រោមការដឹកនាំបញ្ជារផ្ទាល់ ពី លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ . លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុង និង កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋានក្រុងប៉ោយប៉ែត បានចុះបើកការ ស៊ើបអង្កេត រហូត ឈានដល់ ឃាត់ខ្លួន ជនសង្ស័យ បានចំនួន ៥នាក់ ។ ក្នុងករណីឆក់ ទូរស័ព្ទ ២នាក់ និង ករណី លួចម៉ាស៊ីនត្រជាក់ ៣នាក់ ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ ត្រូវបាន កម្លាំងនគរបាលអធិការ ក្រុងប៉ោយប៉ែត រៀបចំសាណុំរឿង បញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕