បង្ក្រាបទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញ ឃាត់ខ្លួនមនុស្សបានចំនួន ០៩នាក់ រួមទាំងវត្ថុតាងមួយចំនួន

នៅរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០នាទី លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងលបលួចបើកល្បែងភ្នាល់ជល់មាន់តាមប្រព័ន្ធអនឡាញ ជ្រកក្រោមស្លាកយីហោ សំណាង កាហ្វេ ដែលមានទីតាំងផ្ទះលេខ ១០៥+១០៥A ផ្លូវលេខ៨០ ក្រុមទី២៧០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងយើងបានធ្វើការដកហូតទូរទស្សចំនួន ០៣គ្រឿង, កុំព្យូទ័រ ០១គ្រឿង និងឃាត់ខ្លួនមនុស្សបានចំនួន ០៩នាក់ ក្នុងនោះស្រី ០៣នាក់ និងបានបញ្ជូនទៅអធិកានគេបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕