មនុស្សម្នាក់បានស្លាប់ និងឆេះរថយន្តដឹកអ្នដំណើរ ២៣ គ្រឿង ក្នុងហេតុការណ៍អគ្គិភ័យឆេះចំណតរថយន្តដឹកអ្នកដំណើរវីរៈប៊ុនថាំ

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ បានអោយដឹងថា នៅម៉ោង ១៥:៣០ នាទីរសៀល ថៃ្ងសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណតរថយន្តវីរៈប៊ុនថាំ ដែលស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

– ម្ចាស់ទីតាំងឈ្មោះ: ស៊ួ វីរៈ ភេទ ប្រុស អាយុ ៥៥ ឆាំ្ន

បានបណ្តាលអោយមនុស្ស ស្លាប់មនុស្ស ម្នាក់(ពុំទាន់ស្គាល់អត្តសញ្ញាណ) ។

– ប្រភេទសំណង់ៈ ដីឡូតិ៍ ទំហំ ១០០ម៉ែត្រx ២០០ម៉ែត្រ ។

– ខូចខាតសំភារះ :ឆេះរថយន្តដឹកអ្នកដំណើរវីរៈប៊ុនថាំ ចំនួន ២៣ គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ មូលហេតុ: កំពុងបន្តការស្រាវជ្រាវ ។

ក្នុងហេតុការណ៍ខាងលើនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៖

– រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ២១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៦៣ រថយន្ត ស្មេីនឹង ២៥០ ម៉ែត្រគូប ។

+ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:

– រថយន្តក្រសួងមហាផ្ទៃ ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ត សើ្មនឹង ២៤ ម៉ែត្រគូប ។

– រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារ ចំនួន ១០ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ រថយន្ដ សើ្មនឹង ៨០ ម៉ែត្រគូប ។

– រថយន្តទីក្រុងអូរឡាំព្យា ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ត សើ្មនឹង ១៦ ម៉ែត្រគូប ។

– ពន្លត់ចប់ : នៅម៉ោង ១៧:៣០ នាទីល្ងាច នាថ្ងៃ.ខែ.ឆ្នាំដដែល ៕