ករណីមនុស្សធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងនៅលើដើមត្រាច

ខេត្តត្បូងឃ្មុំ៖ ថ្ងៃសុក្រ ៦ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ ប្រជាពលរដ្ឋបានរាយការណ៍មកថា មានករណីមនុស្សធ្វើអត្តឃាត ដោយចង ក សម្លាប់ខ្លួនឯង ០១នាក់ នៅភូមិសំរើយ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

យោងតាមការស្រាវជ្រាវបឋម របស់កម្លាំងជំនាញ ពិនិត្យវិភាគ កន្លែងកើតហេតុ សហការជាមួយគ្រូពេទ្យ និង អាជ្ញាធរមូលដ្ឋាននោះ យើងពិនិត្យឃើញថា: សាកសពមានឈ្មោះទុយ ហ៊ាន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅកន្លែងកើតហេតុ បានចងក សម្លាប់ខ្លួនឯង នឹងក្រម៉ា ភ្ជាប់ទៅនឹងដើមត្រាច ក្បែរភូមិ ក្នុងចំការស្វាចន្ទី ។ ករណីនេះយើងសន្និដ្ឋានបានថា ការស្លាប់របស់ឈ្មោះ ទុយ ហ៊ាន ពិតជាធ្វើអត្តឃាត ចង ក សម្លាប់ខ្លួនឯង មិនពាក់ព័ន្ធ នឹង អំពើធ្វើមនុស្សឃាដទេ ។

ក្រោយពីធ្វើការពិត្យរួចរាល់ ក្រុមការងារយើងបានប្រគល់សាកសព ឲ្យទៅសាច់ញាតិចាត់ចែងតាមប្រពៃណី ៕