ដំណឹងល្អ ! សម្តេចតេជោ សម្រេចឱ្យចាក់វ៉ាក់សាំងដូសទី៣

សម្តេចអគ្គហាសេនាបតីតេ​ជោ ហ៊ុន សែន នាយក​រដ្ឋម​ន្ត្រីនៃព្រះរាជាណាចក្រក​ម្ពុជា នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ អញ្ជើញ​ប្រកា​សបើ​កយុទ្ធ​នាការ​ចា​ក់វ៉ា​ក់សាំង​កូ​វី​ដ​១៩​ ជូនក្មេងៗ និង​យុវ​វ័​យអាយុ​ចាប់ពី​១២​ឆ្នាំ ទៅក្រោ​ម ១​៨ឆ្នាំ​ ដែលពិធី​បើកយុ​ទ្ធនា​ការ​ចា​ក់​វ៉ា​ក់សាំ​ងជូ​ន​ក្មេ​ងៗ និង​យុ​វ​វ័​យនេះ ធ្វើ​ឡើង​នៅវិ​មា​​ន​ស​ន្តិ​ភា​ព​។

ឆ្លៀតនាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរួច ហើយនឹងអនុញ្ញាតឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋសម្រាប់ដូស ទី៣ ហើយសម្រាប់អ្នកធ្លាប់បានចាក់វ៉ាក់សាំងស៊ីណូហ្វាម និង ស៊ីណូវ៉ាក់ទាំង ២ដូសរួចហើយ ត្រូវយកវ៉ាក់សាំង AstraZeneca ជាដូសទី៣ ដើម្បីជម្រុញ។

សម្តេចតេជោហ៊ុន សែន បញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងសម្រាប់ដូសទី៣ នឹងបញ្ចូលជាបន្ទាន់ដើម្បីអនុវត្តនៅខ្សែត្រៀមជួរមុខ ពិសេសនៅតាមព្រំដែនកម្ពុជា-ថៃ ។

គួរបញ្ជាក់ផងដែរថាទាក់ទិននឹងរឿវ៉ាក់សាំង សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រហូតមកដល់ពេលនេះយើងមានអ្នកសន្យាផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានសរុបរហូតដល់៣៥លាន១សែន១៥០០០ដូស ប៉ុន្តែដោយកម្ពុជាយើងមានបទពិសោធន៍គ្រប់គ្រាន់តាំងពីអតីតកាល គឺសុំឱ្យដកអ្វីជាការសន្យា ដកចេញពីការគិតគូរដោយកម្ពុជាជ្រើសរើសយកចិនជាបង្អែកយុទ្ធសាស្ត្រសម្រាប់ផ្គត់ផ្គង់វ៉ាក់សាំង ចំណែកប្រភពផ្សេងទៀតជាប្រភពគាំទ្រ៕