ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា

កោៈកុង÷ នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ១៦ និង ៣០នាទី មានករណីហឹងស្សាដោយចេតនា នៅចំនុចផែប្រមូលទិញផលនេសាទ ភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្ត កោះកុង ជនសង្ស័យមានគ្នាពីរនាក់ប្រុស ។

១.ឈ្មោះ សឿនណាត (ហៅដាំ)ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករនេសាទ មានទីលំនៅ ភូមិ ១ សង្កាត់ ដងទង់ ក្រុង ខេមរភូមិន្ទ ខេត្ត កោះកុង ។

២. ឈ្មោះ ចំរើន កុសល់ (ហៅញាញ់) ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរកម្មករនេសាទ មានទីលំនៅ ភូមិ ២ ឃុំប៉ាកខ្លង ខេត្ត កោះកុង ។

មូលហេតុ អ្នកទាំង២បានទាស់សំដីគ្នា ឈ្មោះ សឿន ណាត បានយកកាំបិតតាំងតោកាប់ទៅលើឈ្មោះ ចំរើន កុសល់ ត្រូវរបួសដៃខាងឆ្វេង ហើយ ឈ្មោះ ចំរើន កុសល់ បានរើសដំបងឈើជ្រុងទៅវាយចំថ្ងាសរបស់ សឿន ណាត ចំនួន២ដំបងបណ្តាលអោយបែកក្បាល ។

ករណីនេះកំលាំងជុំនាញកំពុងបំពេញសំណុមរឿងដើម្បីបណ្ជូនទៅផែនព្រហ្មទណ្ឌខេត្ត ចាត់ការបន្ត ៕