ម៉ូតូមួយគ្រឿង ប្រលះឡាន០២គ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

នៅថ្ងៃសៅរ៍ ៧រោចខែ ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៩ និង១៥នាទី នៅចំណុចវាលធំ លើផ្លូវជាតិលេខ ០៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៦.៥៧ ភូមិព្រៃពិស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង1J 3625 អ្នកបើកបរឈ្មោះ ញាន តូច ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ។

ពេលមកដល់ចំណុចខាងលើក៏បានបើកឡើងវ៉ានិងរថយន្តម៉ាក សាំយ៉ុង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2Y 0815 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន )បើកបរពីទិសខាង ត្បូងឆ្ពោះទៅទិសខាងជើងក្នុងដំណើរស្របទិសគ្នា ហើយបានជ្រុលទៅបុកនិងរថយន្តម៉ាកឡិចសុីស Rx 330 អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ (គេចខ្លួន) ដែលម៉ូតូខាងលើនៅក្នុងចំណែកផ្លូវរបស់រថយន្ត ឡិចស៊ីស Rx 330 ដែលកំពុងបើកបរពីទិសខាង ជើងឆ្ពោះទៅទិសខាងត្បូងក្នុងដំណើរច្រាស់ទិសគ្នា ហើយម៉ូតូបានខ្ទាតមកបុកនិងរថយន្តម៉ាក សាំយ៉ុង ខាងលើវិញ ។ បណ្ដាញអោយរបួសធ្ងន់មនុស្សម្នាក់បានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។

ក្រោយពីកម្លាំងសមត្ថកិច្ចធ្វើការវាស់វែងរួចវត្ថុតាងចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ៕