ជនសង្ស័យចំនួន​ ០២នាក់​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ​និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ឧដុង្គ:​ នៅថ្ងៃសៅរ៍​ ០៧រោជខែ​ទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្តដាឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទីមានប្រជាពលរដ្ឋល្អរាយការថានៅរោងមាន់ទុកចោលរបស់ឈ្មោះ ផុន តុងឡេង ​ អាយុ៣០ឆ្នាំ ស្ថិតនៅភូមិតាសាល ឃុំជើងរាស់ ស្រុកឧដុង្គ តែងតែ​មានមុខសញ្ញាសង្ស័យពាក់ព័​ន្ធនឹងគ្រឿងញៀនចេញចូលធ្វើសកម្មភាពនៅទីនោះរាល់ថ្ងៃ ក្រោយទទួលបានពត៍មាននេះកំលាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គបានចុះទៅដល់ទីតាំងខាងលើ ជាក់ស្ដែង​យើងបានឃាត់មុខសញ្ញាសង្ស័យបានចំនួន០២នាក់ ១.ឈ្មោះ ផុន តុងឡេង ជាម្ចាស់​ទីតាំងខាងលើ ២.ឈ្មោះ ផុ​ន ជីវ័ន្ត ភេទប្រុស អាយុ៣០ឆ្នាំ​រស់នៅភូមិឃុំខាងលើ ដកហូតបាន​ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន​ ០៣កញ្ចប់(០២ធំ ០១មធ្យម) ជញ្ជីង​អេឡិចត្រូនិក​សំរាប់​ថ្លឹង​គ្រឿងញៀន​ចំនួន០១គ្រឿង​ ទូរស័ព្ទដៃចំនួន​ ០២គ្រឿង និងឧបករណ៍​កែច្នៃ​សំរាប់​ប្រើប្រាស់​គ្រឿងញៀនមួយចំនួនទៀត​។​

ករណីខាងលើជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី​៕