រដ្ឋបាលខេត្ត​បាត់ដំបង​រៀបចំកន្លែងលក់ដូរ​អាជីវករ ដេីម្បី​ចូលរួមសហការ ការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ (Delta)

រូបភាពការរៀបចំកន្លែងលក់ដូរចំពោះការចូលរួមរបស់ បងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលចូលរួមសហការ ការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ (Delta) ដោយទ្រាំទ្រការលំបាកក្នុងការលក់ដូរ ដកគម្លាត ៣_កុំ_៣_ការពារ ក្រោមកំដៅថ្ងៃ ដំណក់ទឹកភ្លៀង នៅទីតាំងបរិវេណលើផ្លូវផ្សារទំនើបភូពុយ ដែលអាជ្ញាធរបានរៀបចំសម្របសម្រួលចរាចរណ៍ចេញចូល កំនត់ចំនួនមនុស្ស សន្តិសុខ សណ្តាប់ធ្នាប់ធ្នាប់ វិធានការសុខាភិបាល និង កំណត់ជូនការលក់ដូរជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ។

រដ្ឋបាលខេត្ត​បាត់ដំបង​អំពាវនាវ​ដល់​ពលរដ្ឋ​ មេត្តាបន្តគោរពតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង ឲ្យបានគ្រប់ៗគ្នា ដើម្បីមូលដ្ឋានគ្មានជម្ងឺកូវីត-១៩ (Delta) ៕