YouTube បានបិទសិទ្ធិក្រុមហ៊ុន Sky News Australia មិនឱ្យអាប់ឡូតវីដេអូថ្មីក្នុងរយៈពេលមួយសប្តាហ៍

វាមិនមែនជារឿងចម្លែកទេដែលក្រុមហ៊ុន YouTube តែងតែបិទក្រុមហ៊ុនមួយចំនួនពីការផ្សព្វផ្សាយវីដេអូថ្មីជាបណ្ដោះអាសន្នដោយសារតែការមិនគោរពតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន ប៉ុន្តែពេលនេះ YouTube បានបិទសិទ្ធិក្រុមហ៊ុនទូរទស្សន៍ដ៏ធំមួយរបស់ប្រទេសអូស្ត្រាលី ដែលរងការចោទប្រកាន់ថាបានផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងទៅនឹងជំងឺកូវីដ-១៩។

មូលហេតុដែល YouTube បានបិទសិទ្ធិក្រុមហ៊ុន Sky News Australia មិនឱ្យធ្វើការផ្សព្វផ្សាយវីដេអូថ្មីជាបណ្ដោះអាសន្ននោះដោយសារតែក្រុមហ៊ុនបានផ្សព្វផ្សាយវីដេអូមួយចំនួនដោយបដិសេធឬមិនទទួលស្គាល់វត្តមានរបស់ជំងឺកូវីដប្រភេទថ្មី និងថែមទាំងបានអះអាងថាថ្នាំមួយចំនួនមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺនេះទៀតផង។

ទោះជាយ៉ាងណាក្ដីក្រុមហ៊ុន Sky បានបដិសេធថាគ្មានពិធីករណាមួយរបស់ក្រុមហ៊ុនមិនទទួលស្គាល់វត្តមានរបស់ជំងឺកូវីដប្រភេទថ្មី ហើយការបិទរបស់ក្រុមហ៊ុន YouTube វាធ្វើឱ្យប៉ះពាល់ទៅដល់ការវិភាគដោយសេរីរបស់អ្នកសារព័ត៌មាន៕

ប្រភពព័ត៌មាន