គណៈមេធាវី​បញ្ជាក់​ពីមរណភាព​របស់​លោកមេធាវី ជូ ជាគុយ​ ដែលបាត់បង់ជីវិតដោយសារលង់ទឹក​សមុទ្យ​កាលពីម្សិលមិញ​

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពជាមានទុក្ខដ៏ក្រៀមក្រំដោយទទួលពត៌មានមកថា លោកមេធាវី លោកមេធាវី ជូ ជាគុយ អត្តលេខ១២៥១ បានទទួលមរណភាពនៅថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ ២៩ឆ្នាំ ។

សពលោកជូ ជាគុយ មេធាវីជំនាន់១៤​ដែល​បាន​លង់​ទឹកសមុទ្រ​នៅតំបន់​ឆ្នេអូត្រេះ១​ ត្រូវ​បាន​រកឃើញ​ បន្ទាប់ពីបាត់ខ្លួន​មួយយប់​ ដោយអណ្តែតទៅឆ្នេរខ្សាច់ប្រហែល ១គីឡូម៉ែត្រ​ពីកន្លែងកេីតហេតុ​។

លោក​មេធាវី​ ជូ ជាគុយ​និងមិត្ត​ភក្តិ​បានទៅលេងកំសាន្តមុជទឹកនៅតំបន់​ឆ្នេអូត្រេះ១​ត្រូវ​បានរលកសមុទ្យបោកយកទៅ​ និងត្រូវ​បានរកឃេីញ​សពនៅមុនម៉ោង​៦​ព្រឹកនេះ។

ជនរងគ្រោះ មានឈ្មោះជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី មានទីលំនៅរាជធានីភ្នំពេញបានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍។

ក្នុងប្រតិបត្តិការនៃការស្វែងរកនេះ​ មានការចូលរួមពីក្រុមអ្នកមុជទឹករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័ក្រចិត្តកោះរ៉ុង ដើម្បីចូលរួមស្វែងរកជនរងគ្រោះ។

សពលោកមេធាវី​ បានអណ្តែតមកទេី​លេីឆ្នេរខ្សាច់​ដែល​មានចំងាយ​ប្រមាណ​មួយគីឡូ​ម៉ែត្រ​ពីទីតាំង​កេីត​ហេតុ​៕