ជនសង្ស័យប្រុសស្រី០៦នាក់ត្រូវបានឃាត់ខ្លួន ពាក់ពន្ធ័ករណីជួយដូរថ្នាំញៀនយ៉ាម៉ា១៥៩ និងម៉្សៅស៦ថង់

ក្រុងប៉ោយប៉ែត÷ ជនសង្ស័យប្រុសស្រីចំនួន6នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង០៣និង៤៥នាទីរសៀល នៅផ្ទះជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានថ្លែងថា ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ប្រុសស្រីទាំង06នាក់ រួមមានឈ្មោះ ១/-ឈ្មោះ ផង តុលា ភេទប្រុស អាយុ ៣០ឆ្នាំ,២/-ឈ្មោះ ផន សុហេង ភេទប្រុស អាយុ៣៤ឆ្នាំ ,៣/-ឈ្មោះ កេង វណ្ណះ ភេទប្រុស អាយុ ៣៣ឆ្នាំ,៤/-ឈ្មោះ នូវ ម៉ាប់ ភេទប្រុស អាយុ ៣០ឆ្នាំ ,៥/-ឈ្មោះ ណំ វាសនា ភេទស្រី អាយុ២៦ឆ្នាំ,៦/-ឈ្មោះ ណាត់ ណារី ភេទស្រី អាយុ២៨ឆ្នាំ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះថា ការបង្ក្រាបនេះសមត្ថកិច្ច ដកហូតបានវត្ថុតាងម្សៅសថ្លា ចំនួន៦កូនថង់តូចទម្ងន់៥១.០០ក្រាម ថ្លឹងទាំងសំបក,ថ្នាំគ្រាប់wy ពណ៌ក្រហម ចំនួន៣កូនថង់ចំនួន១៥៩គ្រាប់,ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃចំនួន៧គ្រាប់,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១និងសំបកថង់,ទូរស័ព្ទដៃចំនួន០៣គ្រឿងនិងឧប​ករណ៍ជក់មួយចំនួន។

លោកស្នងការរង បានបន្តថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោយឃាត់ខ្លួនជនសង្ស័យទាំងនេះត្រូវបាន បញ្ជូនទៅធ្វើតេស្តសំណាករកមេរោគកូវីដ១៩ ដើម្បីនាំយកមកសួរនាំ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕