សម្តេច​តេជោ​បញ្ជារ​ឱ្យ​ចាក់វ៉ាក់សាំង​ដូស​ទីបី​ ​ជូនក្រុមជួរមុខតាម​ខេត្ត​ជាប់​ព្រំដែន​ថៃ​ជាបន្ទាន់​

សម្តេច​តេជោ​បញ្ជារ​ឱ្យ​ដឹក​វ៉ាក់​សាំង​ អាស្ត្រាហ្សានីការ​ជាបន្ទាន់​បំផុត​ទៅចាក់​ជូន​ក្រុម​ជួរមុខតាមព្រំដែន​ ដោយអនុវត្តភ្លាមជាចាំបាច់​ដោយសារ​វ៉ាក់​សាំង​ មាន​នៅក្នុង​ដៃហេីយ​។ សម្តេច​តេជោ​បញ្ជាក់ថា​យ៉ាង​យូ​ នៅថ្ងៃច័ន្ទ​សប្ដាហ៍​ក្រោយ​ ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​ អាស្ត្រាហ្សានីការ​ ត្រូវ​ចាប់ផ្ដើម​។

សម្តេច​តេជោ​បញ្ជាក់ថា​អភិបាល​ខេត្ត​ជាប់​ព្រំដែន​ថៃ​ត្រូវ​បញ្ជូន​អ្នកធ្វេី​ចត្តាឡីស័ក​តាមមណ្ឌល​ ដែល​មានភាពធូរស្រាល​ទៅធ្វេី​ចត្តាឡីស័ក​តាមផ្ទះ​ ដេីម្បី​ទុកទីតាំង​សម្រាប់​ពលករដែលមកថ្មី​។

សម្តេច​តេជោ​ បញ្ជារ​ឱ្យ​បញ្ជូនរថយន្តទៅដឹកយកពលករ​ពីព្រំដែន​ ទៅប្រគល់តាមខេត្តខាងក្នុង​ដេីម្បី​ត្រៀម​ទទួលយក​ពលករ​ចូលមកបន្ថែមទៀត​ នេះគឺសម្រាប់អ្នកដែលបានធ្វេី​ចត្តាឡីស័ក​ ៧ថ្ងៃ​រួច​ហេីយ​ ។ នេះជាបញ្ហាដ៍បន្ទាន់​បំផុត​សម្រាប់​មន្ត្រី​តាមជាយដែន​ រួមទាំងមន្ត្រី​ខាងក្នុង​។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យលោកជំទាវ ឱ វណ្ណឌីន អនុវត្តនូវការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់បណ្តាខេត្តនៅតាមព្រំដែនកម្ពុជា ថៃ ដោយយកសប្តាហ៍ទី ២ អាចថា ខានស្អែក ឬខានស្អែក ១ ហើយចាប់អនុវត្ត​អោយផ្នែកជួរមុខតាមព្រំដែនកម្ពុជា ថៃ ទាំងអស់ ៕