ករណី​កូន​ប្រុស​បង្កើត​ដុត​ផ្ទះ​ខ្លួន​ឯង​បង្ករ​ឡើង​ទៅ​ជា​អគ្គីភ័យ

ខេត្ត​កំពង់​ស្ពឺ​៖ ថ្ងៃសៅរ៍ ១៤រោច ខែ ទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក.ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង​ ១៧:១០​ នាទី នៅភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត​ ស្រុកឧដុង្គ ខេត្ត​កំពង់​ស្ពឺ​ មានករណីគ្រោះថ្នាក់​អគ្គីភ័យបានកេីត​ឡើង​ឈ្មោះ យី គឹមហុន​ ភេទ​ស្រី អាយុ​ ៤៧​ឆ្នាំ​ នៅភូមិឃុំកើតហេតុខាងលើ ។​ ការខូចខាតៈ

-​ ឆេះផ្ទះចំនួន​ ០១​ ខ្នង ទំហំ​ ៦​x៨​ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង និងឆេះសម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់ទាំងស្រុង​ ។
-​ មិនបង្ករអោយមានរងរបួសដល់មនុស្សទេ។​

មូលហេតុ បណ្ដាលមកពីឈ្មោះ​ ផល្លា បារាំង ភេទ​ ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំខាងលើ ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះជាអ្នកដុត ។

​ ករណីខាងលេីនេះ​ កម្លាំងនគរបាលចេញអន្តរាគមន៍ពន្លត់ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន​ ០២​ គ្រឿង អស់ទឹកចំនួន​ ០៤​ រថយន្ត នឹងមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែល​នៅ​ក្បែរ​ខាង​ឡេីយ​ ៕