ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីចោរកម្មលួចម៉ូតូ នៅស្រុកកែវសីមា

មណ្ឌលគិរី÷ កាលពីរថ្ងៃសុក្រ១៣ រោចខែទុតិយាសាឍឆ្នាំឆ្លូវត្រី ស័ក.ព.ស២៥៦៥ ត្រូវនិងថ្ងៃ ទី០៦ ខែសីហាឆ្នាំ២០២១នៅវេលាម៉ោង១៦​ និង ១០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា​ បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ឈ្មោះ លី ស្រឡោះ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិឆ្នែ​ ឃុំស្រៃខ្ទម​ ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី​ ។

ការឃាត់ខ្លួននេះត្រូវបានធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ សំ សឿន ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ដែលមានទីលំនៅក្នុង ភូមិជើងស្លូ ឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលបានប្តឹងរាយការណ៍​ ថាជនសង្ស័យខាងលើបានជួលឲ្យជនរងគ្រោះឌុបខ្លួនពីស្រុកស្នួលមក ភូមិឆ្នែង ឃុំស្រែខ្ទុមស្រុកកែវសីមា​ ដែលជាផ្ទះជនសង្ស័យ​ ។ ក្រោយពីជូនមកដល់កែវសីមា​ ជនសង្ស័យខាងលើថាពុំមានលុយនោះទេ ដោយខ្ចីម៉ូតូជនរងគ្រោះដើម្បីជិះទៅយកលុយម្ដាយរបស់ខ្លួននៅឯផ្ទះទើបជនរងគ្រោះប្រគល់ម៉ូតូឱ្យជិះចេញទៅ តែពុំឃើញជនសង្ស័យត្រឡប់មកវិញនោះទេ ជនរងគ្រោះចាំបាត់យូរ​ មិនឃើញ ត្រឡប់មកវិញឡេីយ​ ចំពោះម៉ូតូដែលជនសង្ស័យយកទៅ​ នោះ ម៉ាកC125 ពណ៌ខ្មៅផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខក្រចេះ1A 5668 ។ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២១ នៅវេលាម៉ោង២០និង៣០នាទី ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចម៉ូតូនៅចំណុចមុខផ្ទះ ឈ្មោះ សាន់ សាវីភេទស្រី អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកសិករ ម៉ូតូពណ៌ស ឆ្នាំ ២០១៨ គ្មានស្លាកលេខ០១​ គ្រឿងទៀត។ តាមចម្លេីយសារភាពជនសង្ស័យថា បានយកម៉ូតូទៅលក់នៅស្រុកស្នួលខេត្តក្រចេះ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់ ៕