នគរបាលក្រុងបាត់ដំបងបង្រ្កាបករណីចោរលួចតាមលំនៅដ្ឋាន​មួយករណីឃាត់ខ្លួនជនសង័្សយម្នាក់

កាលពីថ្ងៃទី៦ខែ​សីហា​ ឆ្នាំ​២០២១ ម៉ោង៦និង​០០​នាទី​នៅសង្កាត់ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេ​នី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នង​ការដ្ឋាននគរ​បាលខេត្តបាលដំបង​ រួមទាំង​យោបល់របស់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ លោ​កវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរ​បាលក្រុងបាត់ដំបង​បានដឹក​នាំកម្លាំងផ្នែកជំ​នាញ​ កម្លាំងអន្តរាគមន៍ រួមជាមួយកម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះស្វឿង ប៉ាវ ភេទប្រុស អាយុ ២៨ឆ្នាំ​ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង​ មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់​ដំ​បងដើម្បីធ្វើការ​សាកសួរស្រាវជ្រាវ​ពាក់ព័ន្ធករ​ណីអំពើលួច​មានស្ថានទម្ងន់ទោស(គាស់លំនៅ​ដ្ឋានលួចទ្រព្យសម្បត្តិ)។

 

សូមជម្រាបជូនថា​ កាលពីថ្ងៃទី​៤​ ខែ​ សី​ហា​ឆ្នាំ​២០២១​ ក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ​ ជា​ លី​ភេទប្រុស​ អាយុ​ ៧៤ឆ្នាំ​រស់នៅភូមិកម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្តបាត់​ដំបង​ ត្រូវបានជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វេីសកម្មភាពគាស់ទម្លាយចូលលួចយកទ្រព្យសម្បត្តិពីក្នុងលំនៅដ្ឋាន​ដែលទ្រព្យសម្បត្តិនោះរួមមាន៖

-ទូរសព្ទដៃចំនួន ០៣ គ្រឿង

-ប៉ុស្តិ៍ផ្សារដែក ចំនួន ០១គ្រឿង។

នៅក្រោយពេលកេីតហេតុជនរងគ្រោះបានដាក់​ ពាក្យបណ្តឹងចូលទៅសមត្ថកិច្ចនគរបាលក្រុងបា​ត់ដំបង​ ហេីយឆ្លងតាមរយៈការស្រាវជ្រាវស៊េីប​អង្កេត​ សមត្ថកិច្ចឈានទៅកំណត់មុខស​ញ្ញា​បាន​និងធ្វេីការឃាត់ខ្លួ​នតែម្តង។

ជាមួយនឹងការឃាត់ខ្លួននេះសមត្ថកិច្ចដកហូតបាន ទូរសព្ទដៃចំនួន ០៣ គ្រឿង​និងប៉ុស្តិ៍ផ្សារ​ដែកចំនួន ០១គ្រឿងជារបស់ជនងគ្រោះដែលបាត់បង់នោះមកវិញ។ ​

បច្ចុប្បន្នជនសង្ស័យ​ នគរបាលក្រុងបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ​ អនុវត្តបន្តតាមនីតិវិធីច្បាប់​ រីឯទ្រព្យសម្បត្តិបនប្រគល់ជូនម្ចាស់វិញហេីយ​៕