ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ

​នៅថ្ងៃទី០៨.០៨.២០២១ វេលាម៉ោង០៦:១០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ធ្វើការ​ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ៖ លួច​ (ម៉ូតូ) នៅចំណុចមុខផ្ទះ២៤A ផ្លូវលេខ​៤៣០ ក្រុម២១ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេង​កង។ ​ជនសង្ស័យ ឈ្មោះ ជា រស្មី​ ហៅអាតឿ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ​ មុខរបរ:​មិនពិតប្រាកដ​ (ប្រើប្រាស់ថ្នាំញៀន)​។​

ជនរងគ្រោះ​ឈ្មោះ សែម ចំរើន​​ ភេទ​ប្រុស អាយុ៤៦ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២៤A ផ្លូវលេខ៤៣០ ក្រុមទី២១ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង មុខរបរ:​បុគ្គលិកក្រុមហ៊ុនលក់ថ្នាំពេទ្យ។ ​វត្ថុតាងដកហូត៖ ​ម៉ូតូ០១គ្រឿង​ហុងដាឌ្រីម សេ១២៥ ​ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AR 9796 លេខតួ+លេខម៉ាសុីន​8512132 (ជារបស់ជរងគ្រោះ) សមត្ថកិច្ចយើងបានប្រគល់ឲ្យជនរងគ្រោះវិញ តាមពាក្យស្នើសុំ ដោយមា​នការឯកភាពពី​លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង​អមសាលាដំបូងរាជធានីភ្នំពេញ។​

ដំណើររឿងហេតុ៖​ មុនពេលកើតហេតុនៅថ្ងៃទី០៨.០៨.២០២១ វេលាម៉ោង០៥:៤០នាទីភ្លឺ ជនរងគ្រោះ​ឈ្មោះ សែម ចំរើន បានបើកទ្វាផ្ទះរបស់ខ្លួនលេខ២៤A ផ្លូវលេខ៤៣០ ក្រុមទី២១​ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង(កន្លែងកើតហេតុ) គោលបំណងរៀបចំបើកលក់កាហ្វេ ពេលនោះជនរងគ្រោះ បានអូសម៉ូតូខ្លួន០១គ្រឿង​ហុងដាឌ្រីម សេ១២៥ ​ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AR 9796​ ចេញពីក្នុងផ្ទះយកមកទុកមុខផ្ទះដោយពុំបានចាក់សោរ​កម៉ូតូទេ រួចក៏ដើរចូលក្នុងផ្ទះវិញ ខណ:នោះស្រាប់តែជនសង្ស័យឈ្មោះ ជា រស្មី ហៅអាតឿ បានសកម្មភាពលួចអូសម៉ូតូរបស់ជនរងគ្រោះ​ប្រហែល១០ម៉ែត្រ ក៏ត្រូវបានជនរងគ្រោះឃើញស្រែកចោរៗ ភ្លាមនោះជនរងគ្រោះ និងប្រជាពលរដ្ឋក្បែរនោះ រត់ដេញចាប់បានជនសង្ស័យបាន រួមនិងម៉ូតូ នាំប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីសាកសួរ​តែម្ដង។​

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការរដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរបន្ដ៕