ភ្នាក់ងារក្រុមហ៊ុនយូនីសុីធី​ Unicity Make Life Better ២នាក់​ ជាប់អន្ទាក់សមត្ថកិច្ចក្រោយ​ម្ចាស់បំណុលនិងជនរងគ្រោះសហការប្ដឹងអំពីគំនិតទុច្ចរិតបោកប្រាស់តាមរបៀបចាស់

កំពង់ស្ពឺ​៖​ ករណីឆបោកតាមរបៀបចាស់ជាន់ដាន​ ប៉ុន្ដែដោយសារតែទេពកោសល្យនៃថ្វីមាត់ការបញ្ចុះបញ្ចូលពីសំណាក់ភ្នាក់ងារដ៏មានទំនុកចិត្ដ គួបផ្សំនិងការ​ប្រេីប្រាស់នូវសម្ភារៈនិយមសុីវិល័យ​ កត្ដាចិត្ដសាស្រ្ដជម្រុញអូសទាញអំពីបញ្ហាសូខភាពនៃមនុស្សម្នាក់ៗ​ បណ្ដែតបណ្ដោយផ្ដល់ឱកាសឱ្យជនរងគ្រោះធ្លាក់ក្នុងឧបាយកល​ កលល្បិចនៃចារី(ភ្នាក់ងារឆបោកជាប្រព័ន្ធ)។

ដោយបានចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី​ ញ៉ែម​ សៅ​ ស្នងការរង​ ទទួលផែនការងារសន្ដិសុខ​ និងបានការសម្របសម្រួលនីតិវិធីពី​ លោកជំទាវ​ ចាតសូ​ រស្មី​ ព្រះរាជអាជ្ញា​ នៃអយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ សមត្ថកិច្ចនគរបាល​ ការិយាល័យសន្ដិសុខផ្ទៃក្នុង​ បានសហការឃាត់ខ្លួន​ជនសង្ស័យ​ ២​ នាក់​ អះអាងថាជាភ្នាក់ងារ​ តំណាងចែកចាយរបស់ក្រុមហ៊ុន​ យូនី​សុធី​ Unicity Make Life Better​ ប្រចាំខេត្ដកំពង់ស្ពឺ​ ៖​
១-ឈ្មោះ​ វុិត​ សុខរឺន​ ភេទប្រុស​ អាយុ​ ២៧​ ឆ្នាំ​ មុខរបរ​ បុគ្គលិកក្រុមហ៊ុន​ យូនីសុីធី​ មានទីលំនៅភូមិអូរគគី​ ឃុំតាំងក្រូច​ ស្រុកសំរោងទង​ ខេត្ដកំពង់ស្ពឺ​ ។
២-ឈ្មោះ​ ជា​ ប៊ីន​ ភេទប្រុស​ អាយុ​ ៤១​ ឆ្នាំ​ មុខរបរ​ បុគ្គលិកក្រុមហ៊ុន​ យូនីសុីធី​ មានទីលំនៅ​ ភូមិក្រាំងពង្រ​ ឃុំខ្ទុំក្រាំង​ ស្រុកសំរោងទង​ ខេត្ដកំពង់ស្ពឺ​ ។
សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅ​ អយ្យការចាត់ការនីតិវិធីបន្ដ​ ។

អង្គហេតុ​ ដែលនាំឱ្យម្ចាស់បំណុលនិងជនរងគ្រោះ​ ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចអោយជួយផ្ដល់​ភាពយុត្ដិធម៌ជូនពួកគាត់ដោយសារតែ​ ៖​ កាលពីពេលកន្លងទៅថ្មីៗនេះ​ ជនទាំងពីរនាក់ខាងលេីបា​នអះអាងថាគាត់ជាបុគ្គលិកក្រុមហ៊ុន​ យូនីសុីធី​ លក់ឱសថអាហារបំប៉នសុខភាព​ ដែលមានគុណភា​ពនិងការទទួលបានភាពជឿជាក់ពីមនុស្សរាប់លាននាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ ពិសេសបណ្ដាប្រទេសមួយចំនួននៅលេីពិភពលោក​ ដោយការផ្ដល់ជូននៅការណែនាំប្រឹក្សាយោបល់ពី​សំណាក់អ្នកជំនាញ(វេជ្ជសាស្រ្ដ)មកពីបរទេសនិងមានវេជ្ជបណ្ឌិតល្បីៗដែលបានបញ្ចប់ថ្នាក់ប​ណ្ឌិតលេីផ្នែកសុខភាពរាង្គកាយមនុស្ស​ ព្យាបាលជំម្ងឺដោយប្រេីឱសថអាហារបំប៉នសុខភាពញាំចូលទៅខាងក្នុងព្យាបាលជួសជុលសិរីរាង្គផ្នែកខាងក្នុងប្រកបដោយភាពជោគជ័យ១០០%​ ដោយមិនចាំ​បាច់ការព្យាបាលជំម្ងឺដោយការចាក់ថ្នាំ​ ព្យួរសេរ៉ូម​ បន្ថែមពីនោះពួកគេបានបញ្ចុះបញ្ចូលឱ្យអតិថិជន​របស់ពួកគេយល់និងទទួលយកនូវគំនិតវិភាគនៃអាការៈជំម្ងឺជឿជាក់ឥតកែប្រែដោយការធានានិង​លេីកយកឧទាហរណ៍ជាក់ស្ដែងពីមនុស្សណាម្នាក់ដែលធ្លាប់ឈឺរាប់ខែឆ្នាំហេីយបានធូរស្បេីយ​ប​ន្ទាប់ពីបានប្រេីប្រាស់នូវឱសថអាហារបំប៉នសុខភាពរបស់ក្រុមហ៊ុនគេ​មួយរយៈពេលខ្លីដេីម្បីយកម​កធ្វេី​ជាទេវតាប្រែធាតុ​ បន្លំភ្នែក​ ផ្ដល់ក្ដីសង្ឍឹមសម្រាប់អតិថិជនថ្មីរបស់ពួកគេ​បន្ដបន្ទាប់ទៀត។

បន្ទាប់ពីការជឿជាក់មកពួកគេបានព្យាយាមអូសទាញអោយអតិថិជនប្រេីប្រាស់ផលិតផលដោយបានប្រាក់ចំណេញមកវិញ​និងមានឱកាសរកប្រាក់ចំណូលបានមកពីការឃោសនាលក់ផលិតផល​របស់ក្រុមហ៊ុនគេបន្ដ​ ផ្លាស់ប្ដូរឋានៈពី​ អ្នកប្រេីប្រាស់ធម្មតាទៅជាភ្នាក់ងារចែកចាយកម្រិតបឋមនិងអ្នកខ្លះក្លាយជា​ ប្រធានផ្នែកគ្រប់គ្រងតំបន់​ក៏មាន​ ដោយការយកប្រាក់សុទ្ធមកធ្វេីការទិញកញ្ចប់វិនិ​យោគជាមួយក្រុមហ៊ុន​ ជាក់ស្ដែងម្ចាស់បំណុលជាជនរងគ្រោះត្រូវបានតំណាងភ្នាក់ងារទាំងពីរនា​ក់ខាងលេីរួមជាមួយបក្ខពួក​ ៤នាក់ផ្សេងទៀតណែនាំឱ្យទិញកញ្ចប់តម្លៃ​ ២៥,០០០​ ដុល្លាអាមេរិក​ ដោយសន្យាផ្ដល់ភាគលាភ​ ក្នុងមួយខែ​ ចំនួន​ ៣,០០០​ ដុល្លាអាមេរិក​ និងទទួលបានកាតមាសពីក្រុមហ៊ុនសម្រាប់ការបំពេញការងារនឹងទៅថៃ្ងអនាគត​ ចូលនិវត្ដន៍ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ​ពីរ​ ១,៥០០​ ដុល្លាអាមេរិក​ ទៅ​ ៣,៥០០​ ដុល្លាអាមេរិក​ មានឱកាសទៅបរទេស​ដេីរលេងតាមទ្វីបអរ៉ុប​ និងអាសុី​ ។ ល។ ក្រោយពីការពន្យល់រួច​ ម្ចាស់បំណុលជាជនរងគ្រោះបានយល់ព្រមប៉ុន្ដែមិនមានប្រាក់គ្រប់ចំនួន​ ពួកគេបានបង្គាប់ឱ្យជនរងគ្រោះយកទ្រព្យផ្ទាល់ខ្លួនទៅដាក់បញ្ចាំយក​ប្រាក់​ ដោយបានណែនាំទីផ្សាទទួលបញ្ចាំឯកជនងាយឆាប់រហ័សមិនចាំបាច់រត់ការស្មុគស្មាញយូរឡេីយ​និងបានធានាថាក្នុងករណីខែដំបូងក្រុមហ៊ុនជួយចេញថ្លៃការប្រាក់ចំនួន ០២ខែ​ ។

ក្រោយពីទទួលបានប្រាក់ដល់ដៃពួកគេហេីយ​ គឺគេចខ្លួនជារៀងរហូតមិនមានអ្វីដូចការសន្យាគ្រា​ដំបូងគឺចេះតែសន្យារកលេសនេះលេសនោះថាក្រុមហ៊ុនកំពុងតែចាត់ចែងនាំអតិថិជនទៅក្រៅប្រ​ទេសនិងកំពុងនាំផលិតផលថ្មីចូលមកទៀត​ « កុំភ័យថវិកាមិនបាត់បង់ទេ​ »៕