មុខសញ្ញាជាជនសង័្សយក្នុងករណី​លួចទ្រព្យសម្បត្តិម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់​ក្រោយធ្វេីសកម្មភាព

កាលពីថ្ងៃទី​៨​ ខែ​ សីហា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​០៩និង៤០​នាទី​ នៅ​ចំណុច​ផ្សារ​បុរី​ថ្មី​ ស្ថិត​ក្នុង​ភូមិ​ កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់​ដំបង​ អនុវត្តតាម​ការ​ណែនាំ​របស់​ លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ស្នងការ​ នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ ក៏ដូចជា​យោ​បល់របស់លោក​ វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបា​ល​ព្រហ្មទណ្ឌ​ និងដោយ​បានការសម្រប​សម្រួ​លលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសា​លា​ដំ​បូងខេត្តបាត់ដំបង​ ផងនោះលោក​វរ​សេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​សហការណ៍​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ វ៉ាន់​ តារា​ នាយរងការិ​យាល័យ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករ​ណី​លួច​(​ យក​ទូរស័ព្ទ​ដៃ​ និង​ ប្រាក់​ )​ ចំនួន០១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួ​ន ០១​ នាក់​ ឈ្មោះ​ ផល​ សាវន្ត័​ ភេទប្រុស​ អាយុ​ ២៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់​ដំបង​ ខេត្ត​បាត់ដំបង​ មក​កាន់​ស្នងការដ្ឋាន​ ។

សូមជម្រាបជូនថា​ កាលពី​ថ្ងៃទី​ ០៥​ ខែ​ សីហា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០​៣និង៥៦​នាទី​ ជនសង្ស័យ​ខាងលេី​បាន​ធ្វេី​សកម្មភាព​ចូល​ក្នុង​មន្ទីរ​សម្រា​ក​ព្យាបាល​មួយកន្លែង​ ស្ថិតនៅ​ក្នុង​ភូមិ​រំចេក៤​ សង្កាត់​រ​តនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ​លួច​យក​ទូរស័ព្ទ​ដៃ​ និង​ប្រាក់​របស់​ជនរងគ្រោះ​ ឈ្មោះ​ ហាក់​ លី​ហេង​ ភេទប្រុស​ អាយុ​ ២៤​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ចំការសំរោង​២​ សង្កាត់​ចំការ​សំ​រោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ដែលជាបុគ្គ​លិកធ្វេីការនៅក្នុងមន្ទីរសម្រាកព្យាបាលនោះ​ ។

នៅក្រោយពេកកេីតហេតុជ​នរងគ្រោះបានដាក់​ពាក្យបណ្តឹងចូលមកការិយាល័យជំនាញនៃស្នងការដ្ឋាន​ ហេីយតាមរយៈការស្រាវជ្រាវស៊េីប​ អង្កេត​ សមត្ថកិច្ចកំណត់បានមុខ​ស​ញ្ញានិងឈានដល់ការឃាត់ខ្លួនបានតែម្តង​ ជាមួយនោះដកហូតបាន៖

-​ ទូរស័ព្ទ​ដៃ​ ម៉ាក​ Samsung A52 ពណ៌​ ស្វាយ​ចំនួ​ន​ ០១​ គ្រឿង​

-​ ទូរស័ព្ទ​ដៃ​ ម៉ាក​ Samsung​ A51 ពណ៌​ សចំនួន​​ ០១​ គ្រឿង​ និង​ ពណ៌​ ខៀវ​ ០១​ គ្រឿង​ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​បាន​ប្រគល់​វត្ថុតាង​ជូនទៅ​ជនរងគ្រោះ​វិញ​ ចំណែក​ជនសង្ស័យ​ការិ​យាល័យ​ជំនាញ​បានធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ចាត់ការ​តាម​នីតិវិធី​-ច្បាប់៕