អ្នកក្លាហាន៧នាក់នៅស្រុកអូររាំងខេត្តមណ្ឌលគិរី ត្រូវបានចាប់ខ្លួន

មណ្ឌលគិរី÷ ថ្ងៃអាទិត្យ១៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រី ស័ក.ព.ស ២៥៦៥ ថ្ងៃ ទី០៨ ខែសីហាឆ្នាំ២០២១នៅ វេលាម៉ោង១០​ និង៥៤នាទី​ មានប្រជាពលរដ្ឋបានផ្តល់ព័ត៌មានមកសមត្ថកិច្ចអធិការនគរបាលស្រុកអូររាំងថា មានករណីប្រើអំពើហឹង្សាមួយកើតឡើង​រវាងក្រុមក្មេងទំនេីង​ នៅចំណុចផ្ទះរបស់ឈ្មោះ បួន​ សី​ ស្ថិត​នៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី។ ទទួលបានសេចក្តីរាយការណ៍ភ្លាមកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូររាំងបានសហការជាមួយកម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សែនមនោរម្យចុះទៅកន្លែងកេីតហេតុឃាត់ខ្លួនក្រុមក្មេងទំនេីងវាយ​ និងកាប់គ្នាទៅវិញទៅមកចំនួន​៧ នាក់÷

១-ឈ្មោះ​ អ៊ុក​ ប៉ុន​ ភេទ​ប្រុស​ អាយុ២៨ឆ្នាំ​(ក្រុមបង្ករឿង)

២-ឈ្មោះ​ អ៊ុក​ ពន្លឺ​ ភេទប្រុស​ អាយុ២១ឆ្នាំ(ជាជនបង្ករឿង)រងរបួសត្រង់ចំណុចក្បាលប្រវែង០.៨ស​ ម​ ស្មេីនឹង១១ថ្នេរ

៣-ឈ្មោះ​ អ៊ុក​ ពេជ្រ​ ភេទប្រុស​ អាយុ២៣ឆ្នាំ(ជាជនបង្ករឿង)

៤-ឈ្មោះ​ ឃាម​ ឈាងម៉ៃ​ ភេទប្រុស​អាយុ២៩ឆ្នាំ(ក្រុមត្រូវគេទៅវាយ)រងរបួសស្រាលដាច់រលាត់ស្បែកម្រាមដៃ​ឆ្វេង​ និងជេីងឆ្វេងបន្តិច​។

៥-ឈ្មោះ​ វុន​ ទី​ ភេទប្រុស​ អាយុ ២៣ឆ្នាំ​(ក្រុមដែលត្រូវគេទៅវាយ)

៦-ឈ្មោះ​ ដេត​ បញ្ញា​ ភេទប្រុ​ អាយុ ២៧ឆ្នាំ(ក្រុមដែលត្រូវគេទៅវាយ)

៧-ឈ្មោះ​ បួន​ ពិសី​ ភេទប្រុស​ អាយុ២៨ឆ្នាំ(ក្រុមត្រូវគេទៅវាយ)

ក្មេងទំនេីងទាំង៧នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង​បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕