បុរសប្រមឹកម្នាក់ប្រេីចបកាប់វាយជន​រ​ងគ្រោះរហូតដល់ស្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់នៅ ស្រុ​​កមោងឫស្សី

នៅថ្ងៃទី៨​ខែ​សីហា​ ឆ្នាំ​២០២១វេលា​ម៉ោង១៣ និង១៥នាទីនានៅចំណុចភូមិព្រាននិល ឃុំព្រៃ​តូច ស្រុកមោងឫស្សី ខេត្តបា​ត់ដំបង អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ​សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបា​ត់ ដំបង​ រួមទាំងយោបល់លោកវរសេ នីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ស​គឹមឡុង​ អធិ​ការនគរ បាលស្រុកមោងឫស្សី​ បានដឹកនាំកម្លាំ​ងផ្នែកនគរយុត្តិធម៌ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរ​បា​ល​រដ្ឋបាលព្រៃតូច និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបា ល​កកោះ ធ្វេីការឃាត់ខ្លួនឈ្មោះ​ ឡី​ លី​ ភេទប្រុ​ស​ អាយុ២៧ឆ្នាំ​ រស់នៅភូមិចកធំ​ ឃុំក​កោះ​ ស្រុក​មោង​ឫស្សី​ ខេត្ត​បាត់​ដំ​បង​ មកកាន់អធិការដ្ឋាននគរបាលស្រុក​ក្នុងករណី (ឃាតកម្ម ) ប្រេីចបកាប់វាយទៅលេីជនរងគ្រោះរហូតដល់បាត់បង់ជី​វិត។

សូមជម្រាបជូនថា​ កាលពីវេលាម៉ោង​១២និង​១០​នាទី​ក្នុងថ្ងៃកេីតហេតុនេះ នៅចំណុច​ទួល​ច្រាបត្រកោ​ ក្រុមទី​ ០១​ភូមិព្រាននិល​ ឃុំព្រៃតូច​ ស្រុកមោងឫស្សី​ ខេត្ត​បា​ត់ដំបង​មានករណីឃាតកម្ម​ មួយបានកេីត​ឡេីង​ ដែលករណីនេះប្រព្រឹត្តដោ​យជនសង្ស័យឈ្មោះ​ ឡី​ លី​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ រស់នៅភូមិចកធំ​ ឃុំកកោះ​ បានផឹកស្រាស្រវឹង ប្រដាប់ដោយចបកាប់បាន​វាយនិងកាប់ទៅ​លេីជនរងគ្រោះឈ្មោះ​ វ៉ាន់​ ប្រឹក្សា​ហៅ ញេ​ស ភេទ​ ប្រុស​ អាយុ៥៥ឆ្នាំ​ រស់នៅភូមិចកធំ​ ឃុំ​កកោះ​ ស្រុកមោងឫស្សី​ បណ្តាលឱ្យជនរងគ្រោះស្លាប់នៅកន្លែងកេីត​ហេតុ​ដោយមិនមានអ្នកជិតខាងណា​បានឃេីញក្នុងពេលកេីតហេតុ​នោះទេ។

លោកវរសេនីយ៍ឯក​ ស​ គឹមឡុង​ អធិ​ការនគរ​បាលស្រុក​មោងឬស្សី​ បានឱ្យដឹងថា​ នៅក្រោយពេលកេីតហេតុ​ទេីបសមត្ថកិច្ចនគរបាលទទួលបានព័ត៌មាននេះ​ ហេីយឆ្លងតាមរយៈការ​ស្រាវជ្រាវបឋមសមត្ថកិច្ចកំណត់បានមុខសញ្ញានេះនិងសម្រេចឃាត់ខ្លួនតែម្តង​ ដោយក្នុងនោះមានទាំងចបកាប់ដងឈេីដែលជាមធ្យោបាយធ្វេីសកម្ម​ភាពផងត្រូវបានដកហូត។

លោកអធិការបញ្ជាក់ថា​ ជនសង័្សយ​ខាងលេីបានឆ្លេីយសារភាពអំពីសកម្មភាពរបស់គាត់ដែលបាន​ប្រព្រឹត្តទៅលេីជនរងគ្រោះ​ ហេីយមូលហេតុដែលឈានដល់ការប្រព្រឹត្តបែបនេះ​ ជនសង័្សយ​ បានចោទប្រកាន់ថា​ ជនរងគ្រោះបានចាប់រំ​លោ​ភ​ប្រពន្ធរបស់គាត់ចំនួន​០៧លេីក​មកហេីយ។

លោកអធិការបន្តថា​ តាមអ្វីដែលលោក​ស្រាវ​ជ្រាវ​ឃេីញថា​ជន​សង័្សយនេះ​ គឺប្រពន្ធរបស់គាត់​បាន​ចាកចេញពីរូបគាត់ប្រហែលមួយឆ្នាំកន្លងមក​ហេីយ​ ដោយសាររូបគាត់ជា​មនុស្សស្រវឹងខួប​ ដូច្នេះពាក្យសំដីរប​ស់គាត់ដែលចោទប្រកាន់លេីជនរងគ្រោះនោះគឺជារឿងដែលមិនសមហេតុ​សម​ផលទាល់តែសោះ​ ហេីយអ្វីដែលជាការវាយតម្លៃសន្និដ្ឋានរបស់សមត្ថកិច្ចនោះគឺដោយសារ​ភាពស្រវឹងខួបនេះហេីយ​ដែលនាំបង្កឱ្យជនសង័្សយ​​ប្រព្រឹត្តសកម្មភាពល្មេីសនេះ។

ពេលនេះនគរបាលស្រុកបានរៀបចំ​កសាងសំ​ណុំរឿងបញ្ជូនជនសង័្សយ​និងវត្ថុតាងខាងលេីមកកាន់ការិយា​ល័យជំនាញអនុវត្តតាមផ្លូវច្បាប់​រីឯសព​ជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណីក្រោ យពេលធ្វេីការពិនិត្យ​ស្លាកស្នាមរួចមក៕