គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត​ Lexus NX200T​ ជាមួយ​និងរថយន្តកូរ៉េបណ្តាល​ឲ្យ​ឆេះរថយន្ត

ខេត្ត​កណ្ដាល​៖ ថ្ងៃចន្ទ ១ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១​ វេលាម៉ោង​ ២០:៤៤​ នាទី​ មានករណីអគ្គីភ័យបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ឆេះរថយន្តមួយគ្រឿង​ ដែល​ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។​ មូលហេតុបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត​ Lexus NX200T​ ជាមួយ​និងរថយន្តកូរ៉េបណ្តាល​ឲ្យ​ឆេះរថយន្ត​ Lexus NX200T​ តែម្តង​​ របួសមនុស្សចំនួន ០៣​ នាក់​ ។

​ក្រោយទទួលពត៌មានភ្លាមបានចេញរថយន្តពន្លត់អគ្គីភ័យការិយាល័យខេត្ត​ ០១​ គ្រឿង សហការណ៍ជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរកាខ្ពស់ កម្លាំងក្រុងតាខ្មៅប្រើប្រាស់ ទឹក​អស់​ចំនួន​ ០១​ រថយន្ត​ ស្មើនឹង​ ០៧គូប ទើបរលត់១០០%នៅវេលាម៉ោង​ ២១:១៧​ នាទី​ ៕