នគរបាលស្រុកបវេលបង្រ្កាបល្បែងស៊ីសងចំ​នួន០២ករណី​ អប់រំណែនាំអ្នកប្រព្រឹត្តចំនួន១​១​នាក់

នៅថ្ងៃទី​១០​ ខែ​ សីហា​ ឆ្នាំ​២០២១​ នេះអនុវត្តតាម​យោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ស្នងការនៃស្នងការដ្ឋាន​នគរបា​ល​ខេត្តបាត់ដំបង​ ក៏ដូចជាយោបល់របស់លោកវរ​សេនីយ៍ឯក​ លឹម​ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ សុខ​ សារិន​ អធិការនគរបាលស្រុកបវេល​បានដឹកនាំបង្រ្កាប​អ្នកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងក្នុងមូលដ្ឋានបានចំនួន០២ករណី​ ឃាត់អ្នកប្រព្រឹត្តចំ​នួន១១នាក់​ អប់រំណែនាំឱ្យពួកគាត់បញ្ឈប់​សក​ម្ម​ភាពល្មេីសនេះជាបន្តទៀត។

សូមជម្រាបជូនថា​ តាមការកត់សម្គាល់ក្នុងរយៈពេលកន្លងទៅនេះ​នៅតាមមូលដ្ឋានខ្លះ​ ករណីឆ្លងជម្ងឺកូវីដ-១៩​ បានកេីតឡេីងជាក្រុម​ៗ ដែលករ​ណីនេះ​ មួយចំណែកគឺដោយសារការតែពួកគាត់​ប្រមូល​ផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសងនេះតែម្តង។

កាលពីថ្ងៃទី២៩​ ខែ​កក្កដា​ឆ្នាំ​២០២១​ កន្លងទៅ​លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាន​នគរបាល​បាលខេត្តបាត់ដំបង​ បានធ្វេីសេចក្តីណែនាំមួយក្រេីនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះស្នងការដ្ឋាន​ ឱ្យយកចិត្តទុកដាក់បង្រ្កាបល្បែងស៊ីសងនៅមូលដ្ឋាន​ក្រុង​ ស្រុកព្រោះការជួបជុំប្រមូលផ្តុំប្រព្រឹត្តល្បែងស៊ីសងនេះ​ ជាមូលហេតុនាំទៅដល់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩​ ក្នុងសហគមន៍៕